សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ | អីយ៉ា!! ភ្ញៀវទេសចរជាច្រើនមកលេងបុណ្យភូមិមានជើង និង ចូលរួមភ្លក់ និង លេងល្បែងប្រជាប្រិយ របស់ជនជាតិដើមភាគតិច | នាយករដ្ឋមន្ត្រីអំពាវនាវឲ្យចូលរួមគោរពអនុសញ្ញាអូតាវ៉ា |

លោក ហ៊ុន ម៉ាណែត៖ ការចែករំលែកព័ត៌មានមិនពិតគឺជាអាវុធដែលធ្វើឲ្យអន្តរាយក្នុងសង្គម

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត លើកឡើងថាអ្នកសារព័ត៌មានប្រៀបបានដូចជាអាវុធមុខពីរ។ ប្រសិនបើចែករំលែកព័ត៌មានមិនពិតគឺជាអាវុធដែលធ្វើឲ្យអន្តរាយ តែបើចែករំលែកព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយគឺជាថ្នាំដ៏ល្អនៅក្នុងសង្គម។

លោកលើកឡើងបែបនេះនៅក្នុងឱកាស អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ ក្រោមមូលបទ "សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល" នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

លោកបន្តថា សារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រព័ន្ធគ្រប់គ្រងប្រទេស ដែលតម្រូវឲ្យអ្នកសារព័ត៌មានមានតួនាទីទទួលខុសត្រូវខ្ពស់នៅក្នុងវិជ្ជាជីវៈរបស់ខ្លួន។

លោកនិយាយថា៖ «អំណាច កុំឲ្យគេខ្លាច តែត្រូវឲ្យគេគោរព ទើបមាននិរន្តភាព ហើយបើចង់ឲ្យគេគោរពត្រូវមានតម្លៃខ្លួនឯង ត្រូវរក្សានូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានច្បាស់។ ជាអ្នកទៅយកព័ត៌មាន ស្រាវជ្រាវព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន ឲ្យប្រជាជនឲ្យមហាជនគ្រប់ស្រទាប់វណ្ណៈដឹងដើម្បីចាត់វិធានការដោះស្រាយបញ្ហា កុំបង្កើតបញ្ហាដែលមិនពិត»។

លោកបន្ថែមថា អ្នកសារព័ត៌មានពិតជាមានតួនាទីសំខាន់ណាស់ក្នុងការធ្វើឲ្យអំណាចទី៤នេះ ទទួលបានការគោរពនិងឲ្យតម្លៃពីមហាជន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក