ភ្នំពេញ : កាលពីថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ត្រូវបានគេធ្វើតេស្តរោគវិនិច្ឆ័យឃើញថាមានវិជ្ជមានកូវីដ-១៩។ មន្ត្រីសុខាភិបាលបាននិយាយថា គាត់មិនបានឈឺធ្ងន់ធ្ងរទេ ហើយកំពុងតែសម្រាកព្យាបាលនៅផ្ទះ។ ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើលោក ហែម ដារិទ្ធ មិនទាន់អាចបញ្ជាក់ថា លោកឆ្លងតាមរយៈបុគ្គលណាមួយនោះទេ តែកន្លងមកលោកតែងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានរបស់លោកជារៀងរាល់ថ្ងៃ។ ក្រុមគ្រួសារ និងមន្ត្រីរបស់លោកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាសុទ្ធតែត្រូវបានធ្វើតេស្តគ្រប់គ្នា តែមិនមានរកឃើញវិជ្ជមានកូវីដនោះឡើយ។
ដង់ស៊ីតេរបស់ប្រជាជនខណ្ឌពោធិសែនជ័យ បានរងការវាយលុកយ៉ាងខ្លាំងពីវីរុសកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ តំបន់នេះស្ថិតក្នុងចំណោមតំបន់ក្រហមដំបូងគេ ដែលត្រូវបានប្រកាសនៅក្នុងរាជធានីភ្នំពេញ ហើយថ្មីៗនេះខណ្ឌពោធិសែនជ័យត្រូវបានប្រកាសថា ជាតំបន់ពណ៌លឿងទុំ បន្ទាប់ពីមានករណីថ្មីត្រូវបានគេរាយការណ៍ថា មានជាប់ទាក់ទងនឹងការផ្ទុះឡើងនៅតាមទីផ្សារ និងរោងចក្រ។
យោងតាមអនុគណៈកម្មាធិការស្រាវជ្រាវកូវីដ-១៩ របស់កម្ពុជាបានឲ្យដឹងថាខណ្ឌពោធិសែនជ័យនៅតែជាខណ្ឌដែលរងផលប៉ះពាល់អាក្រក់ជាងគេទាំង៥ នៅក្នុងរាជធានីភ្នំពេញ រួមជាមួយខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ និងកំបូល៕