ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

លោក ហ៊ុន ម៉ាណែត ថាការកើនឡើងអង្គភាពសារព័ត៌មាននៅក្នុងប្រទេសបង្ហាញពីសេរីភាពសារព័ត៌មាន

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថាការកើនឡើងអង្គភាពសារព័ត៌មាននៅក្នុងប្រទេស បញ្ជាក់ថាកម្ពុជាមិនមានការរឹតត្បិតនូវសេរីភាពសារព័ត៌មានឡើយ ខណៈអ្នកសារព័ត៌មានទាំងនោះកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយសេរី។

លោកថ្លែងបែបនេះនៅក្នុងឱកាស អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ ក្រោមមូលបទ "សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល" នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

លោកបន្តថា នៅក្រោមការពារនៃរដ្ឋធម្មនុញ្ញនិងច្បាប់ស្ដីពីរបបសារព័ត៌មាន អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាទាំងអស់មានសិទ្ធិសេរីភាពពេញលេញក្នុងការសរសេរនិងការបញ្ចេញមតិយោបល់ ដោយអនុលោមទៅតាមក្របខណ្ឌច្បាប់ ដោយមិនតម្រូវឲ្យមានត្រួតពិនិត្យអត្ថបទនៅមុនពេលចេញផ្សាយ ឬការតាមដានតាមរយៈបច្ចេកវិទ្យានោះឡើយ។

លោកបន្តទៀតថា៖ «ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ (ស្ថាប័នព័ត៌មាន) ដូចមានការលម្អិតតួលេខរួចហើយពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងន័យនេះអ្នកសារព័ត៌មានកំពុងបំពេញបេសកកម្មនិងភារកិច្ចរបស់ខ្លួនគ្រប់ច្រកល្ហកទាំងអស់នៅទូទាំងប្រទេស ដោយសេរីនិងមិនមានការភ័យខ្លាច»។

លោកបន្ថែមថា កន្លងមកមានការការចោទប្រកាន់មកលើរដ្ឋាភិបាលពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា ប៉ុន្តែលោកថាការចោទប្រកាន់ទាំងនោះគឺមិនមានមូលដ្ឋានច្បាស់លាស់និងមិនមានឆ្លុះបញ្ចាំងពីការពិតសោះឡើយ។ ចំណែកឯការចាត់វិធានការទៅលើ ស្ថាប័ននិង អ្នកសារព័ត៌មានមួយចំនួនកន្លងមក គឺដោយសារតែអ្នកទាំងនោះប្រព្រឹត្តខុសច្បាប់និងបានប៉ះពាល់ទៅលើសិទ្ធិអ្នកដទៃដែលបានប្រាស់ចាកក្រមសីលធម៌និងវិជ្ជាជីវៈ។

យោងតាមការថ្លែងសន្ទរកថារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានស្ថាប័នបោះពុម្ភផ្សាយព័ត៌មានបែបប្រពៃណីដូចជាកាសែត ទស្សនាវដ្ដីចំនួន ៦៦២អង្គភាព គេហទំព័រព័ត៌មានចំនួន ៧០៦អង្គភាព ទូរទស្សន៍អនឡាញចំនួន ៨១អង្គភាព ទូរទស្សន៍ផ្សាយផ្ទាល់ចំនួន ១៩ស្ថានីយ៍ ទូរទស្សន៍ផ្សាយបន្តផ្ទាល់ចំនួន ១២៥ស្ថានីយ៍ ទូរទស្សន៍ផ្កាយរណបចំនួន ២ស្ថានីយ៍ ទូរទស្សន៍ឌីជីថលចំនួន ៣ស្ថានីយ៍ វិទ្យុមានចំនួន ២២១ស្ថានីយ៍។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានបរទេសនិងការិយាល័យតំណាងវិទ្យុបរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជាមានចំនួន ២៦អង្គភាព និងសមាគមអ្នកសារព័ត៌មានសរុបមានចំនួន ៥១អង្គភាព៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក