ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាជាប្រទេសទី១ក្នុងពិភពលោក ដែលផ្ដល់អាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេដល់អ្នកកាសែត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា កម្ពុជាជាប្រទេសតែមួយនៅក្នុងតំបន់អាស៊ាននិងពិភពលោក ដែលផ្ដល់អាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេដល់អ្នកកាសែត ស្មើនឹងក្រុមគ្រូពេទ្យនិងកងកម្លាំងប្រដាប់អាវុធ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឲ្យដឹងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ ក្រោមមូលបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

លោកបន្តថា អ្នកសារព័ត៌មានកម្ពុជា គួរមានមោទនភាពដែលទទួលបានការផ្ដល់អាទិភាពក្រុមដំបូងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេ ដោយហេតុថានៅក្នុងតំបន់អាស៊ាន រួមទាំងបណ្ដាប្រទេសដទៃទៀតនៅក្នុងពិភពលោកមិនមានការផ្ដល់អាទិភាពបែបនេះដល់អ្នកសារព័ត៌មានឡើយ។

លោកបន្ថែមថា៖ «មានតែអ្នកកាសែតកម្ពុជាទេ ដែលរដ្ឋាភិបាលដាក់ក្នុងក្រុមអាទិភាពចាក់ថ្នាំមុនគេ ស្នើនឹងគ្រូពេទ្យ ស្មើនឹងកងកម្លាំងអាវុធ។ អត់មានទេនៅក្នុងអាស៊ាន ឬនៅក្នុងពិភពលោក ទៅមើលមើល៍ ដែលមានអ្នកកាសែតណាមានអាទិភាពចាក់ថ្នាំវ៉ាក់សាំង (កូវីដ១៩) ទេ? គឺអត់មានទេ»។

លោកបន្តទៀតថា ផ្ទុយទៅវិញអ្នកសារព័ត៌មានមួយចំនួនមិនបានរំលឹកឬនិយាយពីរឿងនេះហើយបែរជាលើកឡើងពីការហាមឃាត់មិនឲ្យចូលទៅយកព័ត៌មាននៅតំបន់បិទខ្ទប់ទៅវិញ ខណៈអ្នកសារព័ត៌មានទាំងនោះអាចប្រើប្រាស់ទូរស័ព្ទសម្រាប់ទាក់ទងប្រភពនិងសុំរូបភាពពីអ្នកដែលនៅក្នុងតំបន់បិទខ្ទប់បាន។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនៃក្រសួងសុខាភិបាល បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ចំពោះក្រុមគោលដៅចំនួន ៧៤៥ ០០០នាក់ ដែលមានទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក