ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយតែមួយមុខមិនគ្រប់គ្រាន់នោះទេ តែអ្នកសារព័ត៌មានត្រូវតែមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈផងដែរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថាការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយតែមួយមុខមិនគ្រប់គ្រាន់នោះទេ តែអ្នកសារព័ត៌មានត្រូវតែមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈចៀសវាងការផ្សាយព័ត៌មានបំផ្លើស ដែលធ្វើឲ្យមហាជនបាត់បង់ទំនុកចិត្ត។

ការលើកឡើងនេះធ្វើឡើងនៅក្នុង ទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ ក្រោមមូលបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងអង្គការ UNESCO នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

លោកលើកឡើងបែបនេះ បន្ទាប់ពីបានសង្កេតឃើញថា ក្នុងពេលបច្ចុប្បន្នការផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធអនឡាញឬបណ្ដាញសង្គមមានការរីកចម្រើន ដោយសារតែពលរដ្ឋម្នាក់មានឧបករណ៍ផ្សព្វផ្សាយមួយដោយខ្លួនឯងដែលមានដូចជាកាមេរ៉ា ទូរស័ព្ទដៃជាដើម បានធ្វើឲ្យពួកគាត់អាចផ្សព្វផ្សាយនិងទទួលបានព័ត៌មានគ្រប់ទម្រង់ គ្រប់រូបភាព រហ័សទាន់ចិត្ត នៅពេលណា ទីកន្លែងណាក៏បាន ដែលការណ៍នេះបានក្លាយជាឧបសគ្គរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបប្រពៃណី។

ប៉ុន្តែទោះជាយ៉ាងនេះក្ដីលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធអនឡាញនិងបណ្ដាញទំនាក់ទំនងសង្គម គឺគ្រាន់តែជាផ្នែកមួយនៃការផ្ដល់ព័ត៌មានបឋម ដោយលាយឡំព័ត៌មានពិតនិងព័ត៌មានមិនពិត មិនគ្រប់ជ្រុងជ្រោយ ដោយសារតែអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមិនមែនជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ។

លោកបន្ថែមថា៖ «នេះជាឱកាសដែលអាចឲ្យអ្នកសារព័ត៌មានរបស់យើង (អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ) នៅតែអាចឈរជើងបានយ៉ាងរឹងមាំនៅលើទីផ្សារតាមរយៈការផ្ដល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយគួរឲ្យទុកចិត្ត រហ័សទាន់ពេលវេលា ពេលណាទីណាក៏បាន ដើម្បីឆ្លើយតបរបស់ប្រជាពលរដ្ឋ»។

តាមការឲ្យដឹងបន្ថែមរបស់លោករដ្ឋមន្ត្រី កម្ពុជាបច្ចុប្បន្នមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាង២ពាន់ស្ថាប័ន ដោយក្នុងនោះគេហទំព័រព័ត៌មានអនឡាញមាន ៧០៦អង្គភាព និងទូរទស្សន៍អនឡាញ ៨១អង្គភាព ដែលជាចំនួនមួយបង្ហាញពីការកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយតាមរយៈបច្ចេកវិទ្យាឌីជីថល៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក