ផ្លូវការ: ខ្សែបម្រើ Donny van de Beek នឹងអវត្តមានពីក្រុមជម្រើសជាតិហូឡង់ក្នុងព្រឹត្តិការណ៍ EURO 2020
ហូឡង់៖ កីឡាករ Donny van de Beek នឹងត្រូវខកខាន មិនអាចបង្ហាញវត្តមានជួយក្រុមជម្រើសជាតិហូឡង់បានឡើយ នៅក្នុងព្រឹត្តិការណ៍ EURO 2020 ដែលនឹងចាប់ផ្តើមនូវចុងសប្តាហ៍នេះ ដោយសារតែបញ្ហារបួស។
Van de Beek បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ធ្លាប់បង្ហាញខ្លួនសរុប ១៩ប្រកួតជាមួយក្រុមជម្រើសជាតិហូឡង់ ដោយការបង្ហាញខ្លួនលើកចុងក្រោយក្នុងជំនួបជម្រុះ World Cup ដែលហូឡង់យកឈ្នះជីប្រាល់តា ៧-០ កាលពីខែមីនាកន្លងទៅ។ ក្រុមជម្រើសជាតិហូឡង់ នឹងចាប់ផ្តើមយុទ្ធនាការប្រកួតជើងឯកទ្វីបអឺរ៉ុប EURO ២០២០ នេះដោយទទួលស្វាគមន៍ក្រុមជម្រើសជាតិអ៊ុយក្រែន នាកីឡដ្ឋាន Johan Cruijff ទីក្រុង Amsterdam នៅថ្ងៃទី ១៤ ខែមិថុនាខាងមុខ។
មុននេះក៏មានការជម្រុះអ្នកចាំទី Jasper Cillessen ចេញពីក្រុមជម្រើសជាតិហូឡង់ផងដែរ បន្ទាប់ពីអ្នកចាំទីរបស់ក្រុម Valancia រូបនេះ ធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ហើយលោក De Boer បាននាំយកអ្នកចាំទី Marco Bizot មកកាន់បញ្ជីកីឡាករជំនួសវិញ។ គួរបញ្ជាក់ថា ក្រោយការដកចេញកីឡាករ Van de Beek ក្រុមជម្រើសជាតិហូឡង់នៅសល់កីឡាករត្រឹមតែ ២៥នាក់ប៉ុណ្ណោះនៅក្នុងការត្រៀមប្រជែងពូល C ទល់នឹងអ៊ុយក្រែន, អូទ្រីស និងម៉ាសេដ្វានខាងជើង៕