ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោមិនលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរធ្វើបាតុកម្មតបតនឹងបាតុកម្មប្រឆាំងសម្តេចនៅអាមេរិកទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមិនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្របក្សប្រជាជន និងរដ្ឋាភិបាលកម្ពុជានៅក្រៅប្រទេសចេញមកធ្វើបាតុកម្មតបតនឹងក្រុមបាតុកម្មប្រឆាំងសម្ដេចនោះទេ ដោយថាជារឿងដែលមិនចាំបាច់។

ថ្លែងក្នុងពិធីសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ឆ្នាំសិក្សា២០២០-២០២១ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោបានលើកឡើងថាសម្ដេចនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី១០ ខែឧសភា នាពេលខាងមុខ ដោយសម្ដេចថានឹងអាចមានក្រុមប្រឆាំងនឹងធ្វើបាតុកម្មប្រឆាំងសម្ដេចនៅក្នុងទឹកដីអាមេរិក ទោះជាយ៉ាងណាសម្ដេចថាពួកគេអាចធ្វើបានព្រោះវាជាសិទ្ធិរបស់ពួកគេ តែសម្ដេចបានស្នើដល់ក្រុមអ្នកគាំទ្រសម្ដេចមិនចាំបាច់ធ្វើបាតុកម្មតបតនឹងក្រុមទាំងនោះទេ។

សម្ដេចតេជោថា៖ «សូមអង្វរកចំពោះបងៗ ប្អូនៗ ក្មួយ ចៅ ដែលមកទទួលខ្ញុំ មិនបាច់ឃើញគេបាតុកម្មប្រឆាំងខ្ញុំ ហើយយើងទៅធ្វើបាតុកម្មតបតទេ គ្មានការចាំបាច់ដើម្បីធ្វើរឿងបែបនេះទេ។ គណបក្សប្រជាជន ឬរាជរដ្ឋាភិបាលមានមនុស្សគាំទ្រនៅក្រៅប្រទេស ដែលជានិច្ចកាលទំហំធំជាង ចំនួនអ្នកមកធ្វើបាតុកម្មប្រឆាំងខ្ញុំ»។

សម្ដេចតេជោ ឱ្យដឹងថាសម្ដេចនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី១០ ខែឧសភា និងជួបប្រជាពលរដ្ឋខ្មែរនៅជួបពលរដ្ឋខ្មែរបន្ទាប់ពីចុះពីយន្តហោះនៅថ្ងៃទី១០ និងថ្ងៃទី១១ ដែលមានចំនួនជាង១ពាន់នាក់ មុននឹងសម្ដេចចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន។ បន្ទាប់ពីនោះនៅថ្ងៃទី១៤ សម្ដេចតេជោនឹងមកកម្ពុជាវិញមុននឹងចេញដំណើរទៅប្រទេសស្វីសនៅថ្ងៃទី២០ ខែឧសភាទៅប្រទេសស្វីស។ សម្ដេចតេជោ ក៏នឹងជួបពលរដ្ឋខ្មែរដែលរស់នៅសហភាពអឺរ៉ុបនៅប្រទេសស្វីសផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក