ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ព្រមានបញ្ចេញសំឡេងសារឧកញ៉ា៥រូបដែលអន្តរាគមន៍ឱ្យមានការចាប់ខ្លួនកញ្ញា មាន ពេជ្ររីតា កាលពីឆ្នាំ២០២១

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រមានបញ្ចេញសារឆ្លើយឆ្លងគ្នារវាងឧកញ៉ាចំនួន៥រូប ដែលពាក់ព័ន្ធនឹងសំណុំរឿងបំពានរាងកាយកញ្ញា មាន ពេជ្ររីតា ពីឧកញ៉ា ហេង សៀ កាលពីខែឧសភា ឆ្នាំ២០២១។ សម្ដេចបញ្ជាក់ថា ការអន្តរាគមន៍ពីអ្នកមានលុយទាំងនោះបានបង្កើតភាពអយុត្តិធម៌ដែលសម្ដេចមិនអាចឈរអោបដៃឈរមើលបាន។

ថ្លែងក្នុងពីធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាង ១ ៧០០នាក់ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ឧកញ៉ាទាំង៥នោះ រួមទាំងកូនបង្កើន កូនប្រសារ នគរបាល និងអាចដល់តុលាការថែមទៀតមានពាក់ព័ន្ធនឹងសំណុំរឿង «អយុត្តិធម៌» មួយនេះ។

សម្ដេចតេជោថា៖ «តើនាយករដ្ឋមន្ត្រីត្រូវអន្តរាគមន៍ភ្លាមទេ? ក្នុងពេលដែលនិស្សិតម្នាក់ កំពុងជាប់ក្នុងមន្ទីរឃុំឃាំងក្រោមឥទ្ធិពលនៃឧកញ៉ា ៥រូប។ រឿងនេះបើខ្ញុំស្រាវជ្រាវពេលនោះ នេត សាវឿន ត្រូវតែធ្វើកិច្ចការហើយ ព្រោះប៉ូលីសទទួលបណ្ដឹងរបស់ឧកញ៉ាទៅចាប់ឃុំបណ្ដោយ ផ្អើលដល់តុលាការទៀតបើសិនជាខ្ញុំធ្វើរឿងនេះឱ្យធំ»។

សម្ដេចតេជោ បានបន្ថែមថាករណីនេះកូនប្រសាររបស់ឧកញ៉ា ហេង សៀ បានបង្កើតភស្ភុតាងក្លែងក្លាយជាច្រើន និងបានព្យាយាមសូកប៉ាន់មេធារីរបស់សម្ដេចថែមទៀត។

សម្ដេចថា៖ «កូនប្រសាររបស់ឧកញ៉ាហ្នឹងទៅទិញរហូតដល់មេធាវីរបស់ខ្ញុំទៅទៀត! ប្រធានក្រុមមេធាវីរបស់ខ្ញុំរាយការណ៍ឱ្យខ្ញុំដោយលើកឡើងថានាយករដ្ឋមន្ត្រីនៅខាងឧកញ៉ាហើយ។ សារសំឡេងឆ្លើយឆ្លងទាំងប៉ុន្មានគេបាញ់ឆ្លើយឆ្លងគ្នាបានទីចុងបំផុតបានយើងបញ្ជាក់បានថា ខ្ញុំត្រូវឱ្យមេធាវីរបស់ខ្ញុំក្រុមមេធាវីសម្ដេចតេជោទៅធ្វើការធានាឱ្យនិស្សិតជានារីនោះមកនៅក្រៅឃុំ។ បន្ទាប់ទៅដោយសារមានការបំបិទមាត់អ្នកកាសែតទាំងអស់ ខ្ញុំបានបញ្ជាឱ្យនាំខ្លួនកូនប្រសាររបស់ឧកញ៉ាហ្នឹងនៅក្នុងទូរស័ព្ទរបស់កូនប្រសារហ្នឹងពោពេញដោយរូបភាពកាត់តអាសអាភាសយកស្ត្រីនេះដាក់រូបភាពអាសអាភាសលើគ្រែជាមួយហ្នឹងឧកញ៉ា»។

សម្ដេចតេជោថា ការឈរស្ងៀមមិនប្រតិកម្មចំពោះរឿងអយុត្តិធម៌បែបនេះគឺជា «មនុស្សតិរិច្ឆាន» ខណៈសម្ដេចព្រមានចង់បញ្ចេញសំណុំរឿង និងសារឆ្លើយឆ្លងរបស់ឧកញ៉ាទាំង៥ និងក្រុមគ្រួសារលោក ហេង សៀ ផងដែរ។

សម្ដចតេជោថា៖ «តើអ្នកបានដឹងរឿងប៉ុណ្ណា? ខ្ញុំការពារពលរដ្ឋរបស់ខ្ញុំហេតុអីបានជាថា រឿងអញ្ចឹងៗមិនគួរលូកដៃ បើអ្នកជាតិរិច្ឆាន អ្នកកុំអញ្ជើញខ្ញុំទៅធ្វើជាតិរិច្ឆាន។ អ្នកគិតខ្លួនឯងទៅ! មនុស្សមួយចំនួនដែលមិនយល់រឿងហ្នឹងអ្នកគិតថារឿងនេះជារឿងកំប៉ិកកំប៉ុក ក៏ប៉ុន្ដែសុំមើលសំណុំរឿង។ ខ្ញុំឱ្យអ្នកដែលចង់មើលសំណុំរឿងទៅជួបជាមួយ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ ឬក៏ទៅទាក់ទងមេធាវីរបស់ខ្ញុំ»។

សម្ដេចបន្ថែមថា៖ «សុំទោសលោកឧកញ៉ា ខ្ញុំត្រូវតែនិយាយដោយសាររឿងនេះប្រហែលជាលោកឧកញ៉ាចង់បញ្ចេញទៅ ឱ្យគេនិយាយ។ បើសិនជាចង់ ខ្ញុំយកបញ្ចាំងតាមទូរទស្សន៍ទាំងអស់! ហើយខ្ញុំប្រើសារសំឡេងឆ្លងឆ្លើយគ្នារវាងឧកញ៉ានេះនិងឧកញ៉ានោះចាក់ឱ្យមើលឱ្យស្ដាប់តើសំណុំរឿងបែបនេះគួរឱ្យនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ឬអត់?»

សម្ដេចបញ្ជាក់ថា «ផលប្រយោជន៍ប្រជាជន» មិនមែនជាបញ្ហាតូចតាចនោះទេ។

រឿងក្ដីរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា បានផ្ទុះឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០២១ ដែលពេលនោះភាគីលោក ហេង សៀ បានចោទកញ្ញា មាន ពេជ្ររីតា ពីបទ «លួចមានស្ថានទម្ងន់ទោស» និងបានចាប់ខ្លួនកញ្ញា មាន ពេជ្ររីតា ដាក់ពន្ធនាគារថែមទៀត។ កញ្ញា មាន ពេជ្ររីតា បានច្រានចោលនិងបានចោទប្រកាន់លើលោក ហេង សៀ ថាប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាងហើយបានប្ដឹងនាងដាក់គុកថែមទៀត។ ពាក្យដែលធ្វើឱ្យមហាជនរំជួលចិត្តនិងស្វែងរកយុត្តិធម៌ដល់កញ្ញា មាន ពេជ្ររីតា ពេលនោះគឺ «គេស្ទាបខ្ញុំ, គេចាប់ខ្ញុំ, ខ្ញុំខ្ពើមខ្លួនឯងណាស់!»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក