ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ប្រាប់ពលរដ្ឋកុំឱ្យប្រៀបធៀបកូនរបស់ខ្លួនទៅនឹងកូនអ្នកដទៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់ពលរដ្ឋដែលជាឪពុកម្ដាយកុំប្រើប្រាស់វិធីប្រៀបធៀបកូនរបស់ខ្លួននិងកូនអ្នកដទៃដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដោយថាការធ្វើបែបនេះនឹងប៉ះពាល់ដល់សតិអារម្មណ៍ និងទឹកចិត្តរបស់កូនៗ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ជំរុញដល់មាតាបិតាសិស្សគួរប្រើមធ្យោបាយ «លើកទឹកចិត្ត» កូនវិញ ជាជាងប្រើការប្រៀបធៀប ហើយការប្រៀបធៀបនេះក៏មិនត្រូវប្រើសូម្បីតែការប្រៀបធៀបរវាងកូននិងកូននៅគ្រួសារក៏ដោយ។

សម្ដេចថា៖ «នេះជាតំណមមួយក្នុងចំណោមតំណមដោះស្រាយបញ្ហាអារម្មណ៍របស់កូន»។

សម្ដេចបញ្ជាក់ថា ឪពុកម្ដាយត្រូវដឹងពីការបង្រៀនកូន និងត្រូវដឹងពីវិធីសាស្ត្រណាដែលអាចឱ្យកូនរៀនបានខ្លាំងបាន។ សម្ដេចបានប្រើវិធីសាស្ត្រលើកទឹកចិត្តនេះក្នុងការបង្ហាត់បង្រៀនកូនឃើញថាទទួលបានលទ្ធផលល្អ ខណៈសម្ដេចក៏នឹងប្រាប់ដល់កូនៗឱ្យប្រើវិធីសាស្ត្រនេះបង្ហាត់បង្រៀនចៅៗដូចគ្នា៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក