ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: នាយករដ្ឋមន្ត្រីសម្រេចឱ្យរើសកងទ័ព ៣០០នាក់បន្ថែមដើម្បីការពារអាកាស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែឧសភា សម្ដេចបានចុះហត្ថលេខាឱ្យរើសកងទ័ព ៣០០នាក់បន្ថែម សម្រាប់បំពេញបន្ថែមការពារអាកាស។ សម្ដេចបញ្ជាក់ថា មិនត្រូវការយន្តហោះចម្បាំងសម្រាប់បាញ់គ្នានៅលើអាកាសនោះទេ អ្វីដែលត្រូវការគឺកងទ័ពការពារអាកាសដែលសម្ដេចថាជា «សំណាញ់មេឃ»។

ថ្លែងក្នុងពិធីសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ឆ្នាំសិក្សា២០២០-២០២១ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានពន្យល់ពីបន្ថែមទៀតពីយុទ្ធសាស្ត្រសំណាញ់មេឃរបស់សម្ដេច ដែលជាការពង្រឹងទ័ពការពារអាកាស មិនមែនជាការពង្រឹងទ័ពយន្តហោះចម្បាំងនោះទេ។

សម្ដេចថា៖ «កម្ពុជាអត់ចាំបាច់យកយន្តហោះទៅបាញ់គ្នាលើអាកាសទេ។ យើងត្រូវការកងទ័ពការពារអាកាសដែលហៅថា សំណាញ់មេឃ»។

នាយឧត្តមសេនីយ៍ផ្កាយ៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាឆ្លងតាមបទពិសោធន៍សង្គ្រាមដែលសម្ដេចធ្លាប់ឆ្លងកាត់គឺសម្ដេចបានដឹងពីចំណុចខ្សោយនៃយន្តហោះចម្បាំងច្រើនណាស់ ដែលសុទ្ធតែទ័ពការពារអាកាសអាចត្រៀមដើម្បីទប់ទល់ការវាយប្រហារបាន៕ 

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក