ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោសម្រក់ទឹកភ្នែកពេលឃើញភាពរីកចម្រើននិងស្នាមញញឹមពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដចតេជោ ហ៊ុន សែន ថាសម្ដេចបានសម្រក់ទឹកភ្នែកពេលឃើញការរីកចម្រើន និងភាពសប្បាយរីករាយរបស់ពលរដ្ឋនៅក្រោមការដឹកនាំរបស់សម្ដេច។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះសម្ដេចបានសម្រក់ទឹកភ្នែកដោយក្ដីរំភើបចំនួន ២ដង គឺម្ដងក្នុងពេលដែលសម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកអាស៊ីប៉ាស៊ីហ្វិកនៅជប៉ុន។ ក្នុងពេលនោះសម្ដេចបានជួបពិភាក្សាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដែលបានចាក់វីដេអូបទចម្រៀងមួយបទដែលជប៉ុនបានធ្វើទាក់ទងនឹងភាពលំបាករបស់ពលរដ្ឋខ្មែរក្រោយរបបខ្មែរក្រហម ដែលពេលនោះសម្ដេចថាសម្ដេចបានសម្រក់ទឹកភ្នែកនៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុនតែម្ដង។

សម្ដេចបានសម្រក់ទឹកភ្នែកម្ដងទៀតនៅព្រឹកថ្ងៃទី៣ ខែឧសភានេះ បន្ទាប់ពីឃើញភាពផ្លាស់ប្ដូររបស់កម្ពុជាជាច្រើនបើប្រៀបធៀបក្រោយកម្ពុជាទើបរំដោះចេញពីរបបខ្មែរក្រហម។

សម្ដេចថា៖ «ខ្ញុំនឹកស្រម៉ៃអតីតកាល ខ្ញុំមិននឹកស្មានថា យើងមានថ្ងៃនេះទេនៅពេលដែលយើងចាបចេញដំណើរពីរបប ប៉ុល ពត នៅក្នុងដំណាក់កាលនៃសង្គ្រាមក្រោយសង្គ្រាមហើយខ្ញុំស្រម៉ៃឃើញនៅក្នុងបទចម្រៀងនោះដែលបានយករូបភាពចាស់ៗយកទៅដាក់ដែលធ្វើឱ្យខ្ញុំនឹកស្រណោះភាពខ្លោចផ្សាររបស់ប្រជាជនកម្ពុជានៅអតីតកាល។ ព្រឹកមិញខ្ញុំបានឃើញស្ថានភាពផ្លាស់ប្ដូរសម្រាប់យុវជនរបស់យើង ខ្ញុំពិតជាមានមោទនភាព និងការរំភើបរហូតដល់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន»។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ បានតំណែងដំបូងជា រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន។ សម្ដេចតេជោ បានដឹកនាំកម្ពុជាពីបាតដៃទទេ ពីប្រទេសដែលបែកបាក់ដោយសារសង្គ្រាម មានតំបន់ត្រួតត្រា និងប្រដាប់អាវុធច្រើន មកជាប្រទេសដែលរួបរួម សាមគ្គីភាព និងរីកចំរើនដូចបច្ចុប្បន្ន៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក