ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ខ្ញុំជានាយករដ្ឋមន្ត្រីដែលមានសំណាងដែលនិយាយទៅពលរដ្ឋទទួលអនុវត្តន៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចជានាយករដ្ឋមន្ត្រីដែលមានសំណាង ដែលនិយាយទៅពលរដ្ឋទទួលអនុវត្តន៍ នៅក្នុងគ្រាដែលគេឃោសនាមិនឱ្យចាក់វ៉ាក់សាំង។ ហើយការចូលរួមរបស់ប្រជាពលរដ្ឋចំពោះវិធានការរបស់រដ្ឋាភិបាលបានធ្វើឱ្យកម្ពុជាឈ្នះលើសមរភូមិកូវីដ-១៩ ដោយមិនចាំបាច់ដាក់ប្រទេសជាតិក្នុងពេលមានអាសន្ន។

សម្តេចបានថ្លែងបែបនេះក្នុងពិធី សំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១ ៧៥៣នាក់ នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចថា៖ «ខ្ញុំជានាយករដ្ឋមន្រ្តីដែលមានសំណាង ព្រោះមានប្រជាពលរដ្ឋពាក់ម៉ាស រក្សាគំលាត និងទទួលវ៉ាក់សាំង ក្នុងគ្រាដែលគេឃោសនាមិនឱ្យចាក់វ៉ាក់សាំង។ […] ការចាក់វ៉ាក់សាំងគឺធ្វើយ៉ាងមិចធានាអាយុជីវិតរបស់ប្រជាជនឱ្យបានសិន។យើងផ្តល់វ៉ាក់សាំងអត់ប្រកាន់និន្នាការនយោបាយ អត់ប្រកាន់ពូជសាសន៍»៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក