ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីប្រកាសដាក់សិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសទៅជាក្រុមអាទិភាពនៃការចាក់វ៉ាក់សាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់សិស្សានុសិស្សទាំងអស់នូវទូទាំងប្រទេសជាក្រុមអាទិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយថាដើម្បីការពារសុខភាព និងជំរុញដល់ការសិក្សាកាន់តែរឹងមាំរបស់សិស្សានុសិស្សទាំងអស់។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ថែមសិស្សានុសិស្សទាំងអស់គឺជាក្រុមអាទិភាពនៃការចាក់វ៉ាក់សាំងបន្ថែមជាមួយក្រុមអាទិភាពដែលមានស្រាប់ ដូច្នេះចាប់ពីពេលនេះតទៅក្រុមអាទិភាពបានវ៉ាក់សាំងការពារកូវីដ-១៩ដល់ដូសណានោះសិស្សានុសិស្សត្រូទទួលវ៉ាក់សាំងដល់ដូសនោះដែរ។ 

សម្ដេចតេជោ៖ «មិនថាគ្រូបង្រៀនត្រូវទទួលបានទេ កូនសិស្សក៏ត្រូវទទួល។ មិនថាវាជាដូសទី៣ ឬដូសទី៤ទេ បើមន្ត្រីរាជការកម្លាំងជួរមុខរបស់យើងដើរ(ចាក់)ដល់ណា កូនសិស្សត្រូវដើរទៅដល់ហ្នឹងដែរយើងមានកូនសិស្សជាង៣លាននាក់ ដូច្នេះតម្រូវការចាក់ម្ដងគឺ៣លាននាក់វាមិនពិបាកសម្រាប់កម្ពុជាទេ។ ដែលយើងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់»។ 

បច្ចុប្បន្នក្រៅពីក្រុមគ្រូពេទ្យ រដ្ឋាភិបាលចាត់ជាក្រុមអាទិភាពជួរមុខមានដូចជា មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ អ្នកកាសែត សិល្បករ សិល្បការិនី កម្មករ អ្នកប្រមូលសំរាម។ 

បើតាមសម្ដេចតេជោ សិស្សានុសិស្សនៅកម្ពុជាមានប្រមាណជាង៣លាននាក់៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក