ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការពារជាតិអេស្ប៉ាញត្រូវបានក្រុមចារកម្មលួចស្ដាប់ទូរស័ព្ទ

អេស្ប៉ាញ៖ អាជ្ញាធរអេស្ប៉ាញបានរកឃើញមេរោគ "Pegasus" នៅក្នុងទូរស័ព្ទដៃរបស់នាយករដ្ឋមន្ត្រី Pedro Sanchez និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Margarita Robles នៅថ្ងៃទី២ ឧសភា។ ទោះជាយ៉ាងរដ្ឋាភិបាលអេស្ប៉ាញមិនបានបង្ហាញថាក្រុមចារកម្មរបស់ប្រទេសណា ឬមហាអំណាចបរទេសណាដែលកំពុងតាមដានព័ត៌មានពីមន្ត្រីសំខាន់របស់ខ្លួននេះនោះទេ។

រដ្ឋមន្ត្រីប្រតិភូអមប្រធានាធិបតីអេស្ប៉ាញគឺលោក Felix Bolanos បានថ្លែងក្នុងសន្នីសីទសារព័ត៌មានថា ទូរស័ព្ទរបស់លោកនាយករដ្ឋមន្ត្រី Sanchez បានឆ្លងមេរោគនៅក្នុងខែឧសភា ឆ្នាំ២០២១ ហើយយ៉ាងហោចណាស់មានការលេចធ្លាយទិន្នន័យមួយបានកើតឡើងនៅពេលនោះ។

លោក Bolanos មិនបានបញ្ជាក់ថាអ្នកណាអាចធ្វើចារកម្មលើនាយករដ្ឋមន្ត្រី និងថាតើមហាអំណាចបរទេសណាមួយឬ ក្រុមអេស្បាញណាមួយត្រូវបានគេសង្ស័យថានៅពីក្រោយរឿងនេះ។

លោកបានមានប្រសាសន៍ថា៖ «វាគឺជាអន្តរាគមន៍ពីខាងក្រៅ។ មធ្យោបាយខាងក្រៅដែលធ្វើឡើងដោយស្ថាប័នក្រៅផ្លូវការ និងដោយគ្មានការអនុញ្ញាតពីរដ្ឋ»។

លោកបន្ថែមថាករណីនេះត្រូវបានរាយការណ៍ទៅក្រសួងយុត្តិធម៌ ហើយតុលាការជាន់ខ្ពស់នឹងទទួលបន្ទុកលើករណីនេះ។

សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានសម្ពាធខ្លាំងលើរដ្ឋាភិបាលចម្រុះឆ្វេងនិយមដើម្បីពន្យល់ខ្លួនឯងបន្ទាប់ពីក្រុមសិទ្ធិឌីជីថលរបស់កាណាដា Citizen Lab បាននិយាយថាមនុស្សជាង ៦០នាក់ដែលមានទំនាក់ទំនងជាមួយចលនាបំបែកខ្លួនកាតាឡានគឺជាគោលដៅនៃ "Pegasus" spyware ដែលផលិតដោយ NSO Group របស់អ៊ីស្រាអ៊ែល។

បន្ទាប់ពីការចោទប្រកាន់ពីបទចារកម្មលើសមាជិកនៃចលនាបំបែកខ្លួនកាតាឡាន សម្ព័ន្ធមិត្តដ៏សំខាន់របស់រដ្ឋាភិបាលភាគតិចនៅក្នុងសភា គណបក្សគាំទ្រឯករាជ្យឆ្វេងនិយមរបស់ Catalonia ERC បាននិយាយថា ខ្លួននឹងមិនគាំទ្ររដ្ឋាភិបាលរហូតដល់ទីក្រុងម៉ាឌ្រីដចាត់វិធានការដើម្បីស្តារទំនុកចិត្តឡើងវិញ។

អង្គការឃ្លាំមើលការការពារទិន្នន័យរបស់សហភាពអឺរ៉ុបបានអំពាវនាវឱ្យមានការហាមឃាត់លើក្រុមហ៊ុន Pegasus ជុំវិញការចោទប្រកាន់ថា ខ្លួនត្រូវបានបំពានដោយរដ្ឋាភិបាលអតិថិជន ដើម្បីឈ្លបយកការណ៍លើសកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និងអ្នកនយោបាយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក