ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ ជួបលោក មីន អោងលាំង ជាលើកទី៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយនឹងមេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ាគឺលោកមីន អោងលាំង នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ។ ដែលជំនួបនេះគឺជាលើកទី៣ ហើយបន្ទាប់ពីសម្ដេចបានអញ្ជើញទៅជួបដោយផ្ទាល់នៅប្រទេសមីយ៉ាម៉ាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

នៅមិនទាន់មានព័ត៌មានលម្អិតអំពីជំនួបនេះនៅឡើយទេ ដោយរង់ចាំក្រសួងការបរទេសដែលនឹងចេញសេចក្ដីប្រកាសព័ត៌មាននៅពេលបន្ទាប់។

កាលពីថ្ងៃទី២៣ ខែមេសា ក្នុងពេលដែលសម្ដេចតេជោ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន និងបានជួបជាមួយពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន ដោយ សម្ដេចតេជោ បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុនថា សម្ដេចគ្រោងជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងលាំង សារជាថ្មីដើម្បីជំរុញយ៉ាងណាឱ្យកុងសង់ស៊ីសទាំង ៥ចំណុចរបស់អាស៊ានមានដំណើរការទៅមុខបន្តទៀត។

គួរឱ្យដឹងផងដែលថាសម្ដេចតេជោ បានជួបជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អោងលាំង ចំនួនពីរដងរួចហើយ គឺកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២សម្ដេចបានទៅជួបផ្ទាល់ និងនៅអំឡុងខែកុម្ភៈសម្ដេចបានជួបតាមរយៈវីដេអូពីចំងាយ។

ជំនួបទាំងពីរនេះគឺសម្ដេចចង់ជំរុញឲ្យមានដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ក៏ដូចជាការរំលឹកឲ្យមេដឹកនាំមានគោរពការកិច្ចសន្យារបស់ខ្លួន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក