ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានសភាអាមេរិកទៅជួបប្រធានាធិបតីប៉ូឡូញស្របពេលមានកម្ដៅនយោបាយជាមួយរុស្ស៊ី

Warsaw៖ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នៅថ្ងៃចន្ទ ទី០២ ខែឧសភា នៅវិមានប្រធានាធិបតីប៉ូឡូញ ក្នុងរដ្ឋធានី Warsaw។

ខុទ្ធការល័យរបស់លោកស្រី Pelosi បានចេញសេចក្តីថ្លែងការណ៍មួយដោយថា៖ «គណៈប្រតិភូអាមេរិកបានមកប្រទេសប៉ូឡូញ ដើម្បីផ្ញើសារថាអាមេរិកឈរយ៉ាងរឹងមាំជាមួយសម្ព័ន្ធមិត្តរបស់អង្គការណាតូក្នុងការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន»។

ក្នុងជំនួបនេះ ក្រុមមន្ត្រីត្រូវបានកំណត់ដើម្បីពិភាក្សាអំពីរបៀបដែលពួកគេអាចធ្វើការរួមគ្នាបន្ថែមទៀតដើម្បីគាំទ្រអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្នើឱ្យសភាអនុម័តកញ្ចប់ជំនួយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា នៅក្នុងអ្វីដែលនឹងបង្ហាញពីការបង្កើតមូលនិធីសម្រាប់ប្រទេសអ៊ុយក្រែន។

ទីក្រុងមូស្គូបានហៅសកម្មភាពរបស់ខ្លួនថាជា «ប្រតិបត្តិការយោធាពិសេស» ដើម្បីរំសាយអាវុធអ៊ុយក្រែន និងកម្ចាត់ការវាតទីប្រឆាំងរុស្ស៊ីដែលបង្កើតឡើងដោយលោកខាងលិច។ អ៊ុយក្រែន និងលោកខាងលិចនិយាយថា រុស្ស៊ីបានចាប់ផ្តើមសង្រ្គាមឈ្លានពានដែលគ្មានហេតុផល៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក