ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការទុកពេលឱ្យជិត ២ខែដល់ក្រុមហ៊ុនភ្នាក់ងារនាវាចរទាំងអស់មកដាក់ពាក្យសុំការអនុញ្ញាត

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំណត់ត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឱ្យក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវាមុនពេលដែលប្រព័ន្ធ ផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដាក់ឱ្យដំណើរការជាផ្លូវការ។

នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីនីតិវិធីផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវា ក្រសួងសាធារណការលើកឡើងថា ក្រោយពីប្រកាសស្ដីពីនីតិវិធីផ្ដល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវាបានចូលជាធរមានរួចមក ក្រុមហ៊ុនភ្នាក់ងារនាវាមួយចំនួន ពុំទាន់បានមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដើម្បីក្លាយជាក្រុមហ៊ុនភ្នាក់ងារនាវាស្របច្បាប់នៅឡើយ។

ក្នុងន័យនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានរំលឹកដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ឱ្យមក ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវា ឱ្យបានត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ក្នុងករណីក្រុមហ៊ុនភ្នាក់ងារនាវា ដែលមិនបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនោះទេ ក្រុមហ៊ុននឹងពុំមានសិទ្ធិក្នុងការទទួលបានគណនីប្រើប្រាស់ ក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីប្រើប្រាស់សម្រាប់រៀបចំបែបបទនាវាចូល-ចេញ កំពង់ផែឡើយ។

ក្រសួងសាធារណការនិងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់បានជ្រាប ជាព័ត៌មាន និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក