វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សាលាក្ដីខ្មែរក្រហមនឹងធ្វើសិក្ខាសាលាទាក់ទងនឹងជនរងគ្រោះនៃរបបខ្មែរក្រហមនៅថ្ងៃទី៣ ខែឧសភា

ភ្នំពេញ៖ សាលាក្ដីខ្មែរក្រហមនឹងបើកសិក្ខាសាលាស្ដីពី «ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាអំពីសកម្មភាពនានាពាក់ព័ន្ធនឹងជនរងគ្រោះ នៅអំឡុងពេលអនុវត្តការងាសេសសល់ក្រោយតុលាការរបស់ អ.វ.ត.ក» ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាតភ្នំពេញ។

អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមលោក នេត្រ ភក្រ្តា បានថ្លែងក្នុងសន្នីសិទ្ធសារព័ត៌មាននៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះតាមប្រព័ន្ធអនឡាញថាសិក្ខាសាលានេះមានគោលដៅបង្ហាញពីការចូលរួមរបស់ជនរងគ្រោះក្នុងការងាររបស់សាលាក្ដី លទ្ធផលនៃអនុវត្តន៍សម្រេចបាន និងការងារដែលនៅសេសសល់មុននឹងបិទបញ្ចប់នៅចុងឆ្នាំ២០២២នេះ។ ក្រៅពីនេះសិក្ខាសាលាខាងលើក៏នឹងទទួលយកមតិយោបល់ពីជនរងគ្រោះនៃរបបខ្មែរក្រហមក្នុងដំណើរការសាលាក្ដីយកមកពិនិត្យនិងអនុវត្តផងដែរ។

លោកថា៖ «មេរៀនដែលយើងដកបទពិសោធន៍ពី កិច្ចការងារដែលយើងធ្វើជាមួយជនរងគ្រោះក៏ដូចជា ជាមួយនឹងអង្គភាពនានារបស់អង្គជំនុំជម្រះហើយនឹងចែករំលែកនូវតម្លៃនឹងគោលការណ៍ផ្សេងៗសម្រាប់អនុវត្តន៍កម្មវិធីផ្សេងៗនាពេលអនាគតថាតើយើងត្រូវធ្វើយ៉ាងមិចដើម្បីឱ្យប្រជាពលរដ្ឋខ្មែរជាពិសេសពលរដ្ឋខ្មែរដែលកើតក្រោយរបបកម្ពុជាប្រជាធិបតតេយ្យមានការចង់ចាំនូវរឿងរ៉ាវសោកនាដកម្មដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យក៏ដូចជាចូលរួមនូវក្នុងការផ្សះផ្សាជាតិផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសអ្នកដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម និងគម្រោងផ្សេងៗទៀតនាពេលខាងមុខ»។

សិក្ខាសាលានៅថ្ងៃទី២ ខែឧសភា ស្អែកនេះក៏នឹងបង្ហាញរបាយការណ៍ប្រឹក្សាអំពីសកម្មភាពនានាពាក់ព័ន្ធជាមួយនឹងជនរងគ្រោះនៅអំឡុងពេលសេសសល់ក្រោយតុលាការរបស់ អ.វ.ត.ក ដោយមានការចូលរួមពីជនរងគ្រោះដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ស្ថាប័នរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល តំណាងទូតមកចូលរួមផងដែរ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម គ្រោងបិទបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ បន្ទាប់ពីបានប្រតិបត្តិការការងារជាង១៦ឆ្នាំ។ ក្រោយពីបញ្ចប់នីតិវិធីមានការងារជាច្រើនដែលសាលាក្ដីត្រូវធ្វើបន្ត៣ឆ្នាំជាបឋមដែលរួមមាន ការចងក្រងការចងចាំរបស់ជនរងគ្រោះដើម្បីជាមេរៀន និងផ្សព្វផ្សាយ ការរៀបចំបណ្ណសាររបស់អង្គជំនុំជម្រះ។

សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ២០០៦ និងបានបញ្ចប់លើសំណុំរឿងចំនួន៤ ដែលមាន ០០១ កាត់ក្ដីលើអតីតប្រធានគុកទួលស្លែង លោក កាំង ហ្គេចអៀវ ហៅឌុច សំណុំរឿង ០០២/០១ កាត់ក្ដីលើ លោក ខៀវ សំផន និងលោក នួន ជា សំណុំរឿង ០០៤/០១ ទម្លាក់ការចោទប្រកាន់លើ អ្នកស្រី ហ៊ឹម ចែម និងសំណុំរឿង ០០៤/០២ ទម្លាក់ការចោទប្រកាន់លើ លោក អោ អាន។ រហូតមកដល់បច្ចុប្បន្ន សាលាក្ដីកូនកាត់មួយនេះចំណាយថវិកាប្រតិបត្តិការណ៍អស់ប្រមាណ៣៣៥,៥២លានដុល្លារអាមេរិក ក្នុងនោះថវិកាពីរាជរដ្ឋាភិបាលកម្ពុជាមានចំនួន៩៨,១៧លានដុល្លារអាមេរិក៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក