ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពេលវេលានៃការគេងមិនមែនជារឿងមួយដែលយើងអាចកំណត់បាន

សុខភាព : បរិមាណនៃការគេងដែលយើងត្រូវការគឺទទួលការចាប់អារម្មណ៍ជាថ្មីម្តងទៀត តាមរយៈអត្ថបទថ្មីមួយនៅក្នុងកាសែត Wall Street Journal ។ ការគេងប្រាំពីរម៉ោងគឺល្អជាងការគេងប្រាំបីម៉ោង។ បណ្ឌិតវេជ្ជសាស្ត្រជំនាញផ្នែកទទួលទានដំណេកសហរដ្ឋអាមេរិចរៀបចំគោលការណ៍ណែនាំសម្រាប់ការគេង ដោយណែនាំឱ្យគេងពី ៧ទៅ ៩ម៉ោង ប៉ុន្តែសំនួរសួរថា នៅទីក្រុងមួយដូចជារាជធានីភ្នំពេញ តើអ្នកអាចទទួលអាចទទួលទានដំណេកជាអប្បបរមាដូចការណែនាំនេះដែរឬទេ?

ជាមួយនឹងការរីកលូតលាស់នៅតាមទីក្រុង និងការកើនឡើងនៃអគារខ្ពស់ៗជាច្រើនឆាប់រហ័ស យើងភាគច្រើនអ្នកដែលរស់នៅទីក្រុងភ្នំពេញឃើញថា ខ្លួនយើងហាក់កំពុងរស់នៅជិតនឹងក្លិបរាត្រី ឬកន្លែងសាងសង់ធំៗ។ ចំណូលចិត្តរបស់អ្នករស់នៅជិតខាង ដូចជាការច្រៀងខារ៉ាអូខេយប់ជ្រៅ ឬយកពេលវេលាយប់ស្ងាត់ទៅចំណាយចោលគ្មានប្រយោជន៍ទល់ភ្លឺបែបនេះគួរតែបោះចោល ពោលគួរយកពេលវេលាទាំងអស់នេះសម្រាប់ការគេងវិញល្អជាង។

យោងតាមវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រដែលមានជំនាញផ្នែកទទួលទានដំណេករបស់អាមេរិច ម៉ោងដែលត្រូវបានណែនាំឱ្យគេងគឺចន្លោះពី ៧ទៅ៩ម៉ោងក្នុងមួយយប់។ នេះអាចជាការទទួលទានដំណេកដ៏យូរមួយនៅក្នុងទីក្រុង ដែលកំពុងអភិវឌ្ឍ ដូចជារាជធានីភ្នំពេញ។

មនុស្សខ្លះគ្រប់គ្រងការគេងបានយ៉ាងល្អ ក្នុងចន្លោះពេលពី ៥ឬ ៦ម៉ោង ហើយប្រសិនបើចំពោះក្មេងជំទង់អ្នកនឹងដឹងថា ពួកគេរីករាយជាមួយការគេងរយៈពេលពី ១០ឬ១១ម៉ោង ឬច្រើនជាងនេះតាមដែលពួកគេអាចទទួលបាន។ ប៉ុន្តែហេតុអ្វីបានជាត្រូវបានផ្តល់អនុសាសន៍ការគេងចន្លោះ ៧ទៅម៉ោង?

ការគេងត្រូវបានតំរែតំរង់ដោយដំណើរការនៃការធ្វើចលនា និងលក្ខណៈនៃរាងកាយដែលកំណត់ពេលវេលានិងរយៈពេលនៃការគេង។ យើងដឹងហើយថា ដំណើរការទាំងនេះជា“ នាឡិកានៃរាងកាយ” របស់យើង។ ដំណើរទាំងនេះត្រូវបានជះឥទ្ធិពលដោយហ្សែនរបស់យើង, ប្រវត្តិនៃការគេង, ការធ្វើលំហាត់ប្រាណ និងជំងឺផ្សេងៗ ដែលជាមូលហេតុធ្វើឱ្យមនុស្សមួយចំនួនខ្លះគេងបានច្រើន ហើយខ្លះទៀតគេងបានតិច។ ហ្សែនរបស់យើង ជាអ្នកដែលកំណត់ចំណូលចិត្តរបស់មនុស្សដែលចូលចិត្តនៅដល់យប់ជ្រៅ ឬជាមនុស្សដែលចូលចិត្តក្រោកពីព្រលឹម។ ហ្សែនក៏អាចជះឥទ្ធិពលដល់រយៈពេលដែលយើងអាចគេងលក់បានដែរ។

ប៉ុន្តែវាជាកត្តាខាងក្រៅទៅវិញទេ ដែលជះឥទ្ធិពលដល់តម្រូវការគេងច្រើនដែលយើងអាចទទួលបាន៖ ដូចជា សម្ពាធការងារ,ភាពតានតឹង និងសម្លេងទីក្រុងដែលកំពុងតែកាត់បន្ថយការគេងពេលយប់ជាមធ្យមរបស់យើងឱ្យទាបជាង ៨ ម៉ោង។ ប្រសិនបើយើងទទួលបានការគេងតិចជាងនេះ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រតិកម្មរបស់យើងដូចជា សមត្ថភាពក្នុងការសម្រេចចិត្ត ការផ្តោតអារម្មណ៍ និងអារម្មណ៍របស់យើងទាំងអស់សុទ្ធតែមានឥទ្ធិពលអវិជ្ជមានដល់រាងកាយ។ នោះហើយជាមូលហេតុដែលបណ្តាទីក្រុងជុំវិញពិភពលោកចាប់ផ្តើមយកចិត្តទុកដាក់លើការផាកពិន័យនៃសំលេងរំខានពេលយប់កាន់តែតឹងរឹង។ សំរាប់ពេលនេះនៅភ្នំពេញ ប្រហែលជាដល់ពេលដែលត្រូវផលិតឧបករណ៍ភ្ជាប់ត្រចៀកមួយចំនួនដើម្បីទប់ទល់បញ្ហានេះហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក