ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថម្នាក់ក្រោយបាញ់សម្លាប់មនុស្សម្នាក់បន្ទាប់ពីទាស់សម្ដីគ្នា

ព្រះសីហនុ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឈ្មោះ អំ ឆេកូ និងមនុស្សម្នាក់ទៀតត្រូវបាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពីសង្ស័យផ្ទុះអាវុធបាញ់សម្លាប់មនុស្សម្នាក់នៅចំណុចរង្វង់មូលតោ២ ក្នុងក្រុងព្រះសីហនុ។

ពួកគេទាំងពីរនាក់ត្រូវឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១ ខែឧសភា ម្សិលមិញក្រោយធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះកាលពីម៉ោង១២និង៣០នាទីយប់ ឈានចូលដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។ បច្ចុប្បន្នពួកគេទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឱ្យកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ២គ្រឿង ជិះស៊ីភ្លេតដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ២ធ្នូ (ផ្លូវកន្ទុយនាគ) លុះមកដល់ចំណុចរង្វង់មូលតោពីរ ម៉ូតូទាំងពីគ្រឿងឈប់នៅក្លែងកើតហេតុ រួចទាស់សំដីគ្នាដែលទំនងជាខឹងរឿងស៊ីភ្លេម៉ូតូឌឺដង។ រួចជនដៃដល់ឈ្មោះ អំ ឆេកូ បានវាយលើជនរងគ្រោះរួចក៏ដើរទៅបើកកែបម៉ូតូយកកាំភ្លើងមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ មុននឹងបាញ់សម្លាប់ទៅលើជនរងគ្រោះតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបាននាំយុវជនពីរនាក់ដែលធ្វើដំណើររួមជាមួយសាកសពជនរងគ្រោះទៅសាកសួរចំណែកសពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើពិនិត្យកោសល្យវិច្ច័យរួច និងប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក