ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រូបចម្លាក់មានអាយុកាល១៥០០ឆ្នាំរបស់កម្ពុជានឹងត្រូវបានដាក់តាំងនៅសារមន្ទីររបស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ សារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian នៅសហរដ្ឋអាមេរិកនឹងដាក់បង្ហាញរូបចម្លាក់ព្រះក្រឹស្ណរៈគោវ៌ធនដែលមានអាយុកាល១៥០០ឆ្នាំ ពីប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្ដតាកែវ ប្រទេសកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថា រូបចម្លាក់ព្រះហិណ្ឌូក្រឹស្ណរៈគោវ៌ធនដែលមានអាយុកាល ១ ៥០០ ឆ្នាំ និងវត្ថុបូរាណដទៃទៀតរបស់កម្ពុជានឹងត្រូវបានដាក់តាំងនៅសារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ការដាក់តាំងរូបចម្លាក់បូរាណនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាយូរមកលើការអភិរក្សវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងទៀតថា ពិព័រណ៍នេះមានឈ្មោះថា «បង្ហាញព្រះក្រឹស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា» ដែលមានការបង្ហាញរូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្រ្តព្រះអង្គពីព្យុះភ្លៀងដែលបង្កើតឱ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បារ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាលោក W. Patrick Murphy បានលើកទឹកចិត្តឱ្យសាធារណជនទស្សនាពិព័រណ៍ពិសេសនេះនៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ។

លោកនិយាយថា៖ «ខ្ញុំមានមោទនភាពចំពោះការខិតខំនិងកិច្ចសហប្រតិបត្តិការអស់រយៈ ពេលដ៏យូរមករបស់យើងក្នុងការអភិរក្សជួសជុល និងបង្ហាញឱ្យឃើញពីបេតិកភណ្ឌ ដ៏អស្ចារ្យ របស់ប្រទេសកម្ពុជានៅទូទាំងសកលលោក»។

គួរឲ្យដឹងថា កន្លងមកពិព័រណ៍នេះត្រូវបានរៀបចំធ្វើនៅសាមន្ទីរសិល្បៈ Cleveland Museum of Arts។

ចាប់តាំងពីឆ្នាំ ២០០១ មកសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់ការងារអភិរក្សវប្បធម៌ តាមរយៈមូល និធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងថវិកាជំនួយឥតសំណងដទៃទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក