ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្ថាបនិក Amazon មហាសេដ្ឋីពាន់លានដុល្លារ Jeff Bezos គ្រោងធ្វើ់ដំណើរឡើងទៅកាន់លំហអាកាសដោយផ្ទាល់នៅខែកក្កដានេះ

អាមេរិក៖ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានប្រកាសថា លោកនឹងធ្វើការហោះហើរទៅកាន់ទីអវកាសជាមួយប្អូនប្រុសរបស់លោកគឺ Mark Bezos ក្នុងដំណើរហោះចេញដោយមានមនុស្សទៅទីអវកាសលើកដំបូងបង្អស់របស់ក្រុមហ៊ុនយានអវកាសរបស់លោកគឺ Blue Origin។

តាមរយៈ Post នៅលើ Instagram របស់លោក Jeff បានបញ្ជាក់ថា ការហោះចេញទៅកាន់ទីអវកាសនេះគឺជាគោលបំណងធំបំផុតមួយដែលលោកចង់សម្រេច​​​នៅក្នុងមួយជីវិតរបស់លោក។ យ៉ាងណាក្តី មានការព្រួយបារម្ភខ្លះដែរ ខណៈអ្នកខ្លះទៀតបានបញ្ចេញមតិថា គួរឱ្យស្តាយដែលលោកប្រថុយខ្លាំងបែបនេះ ព្រោះលោកគឺជាមហាសេដ្ឋីលំដាប់កំពូលម្នាក់របស់ពិភពលោក។ បើតាមប្រភពពីទស្សនាវដ្តី Forbe បានឱ្យដឹងថា បច្ចុប្បន្ននេះ លោក Jeff Bezos មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ១៨៦ពាន់លានដុល្លារឯណោះ។

ដំណើរហោះហើរតាមយានរបស់ក្រុមហ៊ុន Blue Originជាមួយប្អូនប្រុសរបស់លោក និងមិត្តស្និតស្នាលប៉ុន្មាននាក់ផ្សេងទៀតនេះ ត្រូវបានលោក Jeff Bezos កំណត់យកថ្ងៃទី ២០ ខែកក្កដាខាងមុខនេះ ខណៈប្អូនប្រុសរបស់លោកបានហៅវាថាជា "ឱកាសពិសេសមិនអាចបំភ្លេចបាន"។ 

យាន្តដែលត្រូវប្រើសម្រាប់ការហោះហើរនេះមានឈ្មោះថា The New Shepard ដែលអាចមានសមត្ថភាពចុះចតបានវិញ បន្ទាប់ពីហោះឡើងទៅកាន់ទីអវកាស ហើយយាន្តនេះត្រូវបានដាក់ឈ្មោះតាមលោក Alan Shepard ដែលជាពលរដ្ឋអាមេរិកដំបូងគេក្នុងការធ្វើដំណើរទៅកាន់លំហអាកាស។ បើតាមគេហទំព័ររបស់ក្រុមហ៊ុន Blue Origin បានឱ្យដឹងថា ក្រុមហ៊ុនមានគម្រោងក្នុងការបង្ហោះអ្នកដំណើរឡើងទៅកម្ពស់ ១០០គីឡូម៉ែត្រពីលើផែនដី ដែលនឹងផ្តល់ឱ្យពួកគេទទួលបាននូវបទពិសោធបែបមីក្រូជីវសាស្រ្ត មុននឹងត្រឡប់មកផែនដីវិញតាមរយៈប្រអប់តូចៗចំនួន ៦ ដោយមានជំនួយពីឆ័ត្រយោង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក