ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៩៤១,៤៤៤នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៤,២០១,៦២៩នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន ៨,៥៧០,៧៦៩នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើកទីបួនចំនួន ១,៧៣០,០១១នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅ ថ្ងៃអាទិត្យ ទី០១ ខែមេសា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០២,៩៦% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ១០០,៣៧% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន ១០៨,៤៣% និងកុមារ៥ឆ្នាំសម្រេចបាន ១២៨,៥៦% និងកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំបាន ៥៩,៤៩%។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៧២៨,០៨១ដូស ខណៈចាក់លើកទី២អស់ ៣,៥៧៥,៣៩៨ដូស ចាក់លើកទី៣អស់ ១៧២,០៥០ដូស និងចាក់លើកទី៤អស់ ៧,៤៧៨ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៧៨៦ដូស ចាក់លើកទី៣អស់ ៩៦៥,៣៥៦ដូស និងចាក់លើកទី៤អស់ ៦,៨៨១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៥,១៦៤,២០៤ដូស ខណៈចាក់លើកទី២អស់ ៤,៩៨៣,៨៦២ដូស លើកទី៣អស់ ៣,២៥៤,៦៦២ដូស និងចាក់លើកទី៤អស់ ៣៦,៣៥៥ដូស។ វ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ៣២០,៦៣៩ដូស និងចាក់លើកទី៤អស់ ១១៦ដូស។ វ៉ាកសាំងម៉ាក Moderna បានចាក់លើកទី៣ សរុបចំនួន ២១៦,៧៩៦ដូស និងចាក់លើកទី៤អស់ ១៣៥,៣១៣ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Netherlands) បានចាក់លើកទី៣ ២៦៨,២៩៥ដូស និងចាក់លើកទី៤អស់ ១៥,៥៩៦ដូស។ វ៉ាកសាំងម៉ាក Pfizer បានចាក់លើកទី៣ ៦៦,០៥៧ដូស និងចាក់លើកទី៤ សរុបចំនួន ១,០១៦,៩០៩ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Poland) បានចាក់លើកទី៣ ២៤០,០៤៥ដូស និងចាក់លើកទី៤អស់ ៥៣,២៣៣ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Hungary) បានចាក់លើកទី៣ ២៣៧,៦៧៤ដូស និងចាក់លើកទី៤អស់ ២៣១,១៩០ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Italy) បានចាក់លើកទី៣ ៧៦,៩៨០ដូស និងចាក់លើកទី៤អស់ ២១៤,៨០១ដូស៕