ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញទៅប្រទេសបារាំង ១សប្ដាហ៍ដើម្បីពិនិត្យសុខភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំងនៅថ្ងៃទី២ ខែឧសភា នេះ ដើម្បីពិនិត្យ និងតាមដានស្ថានភាពសុខភាព។ សម្ដេចនឹងត្រលប់មកវិញនាសប្ដាហ៍ក្រោយ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ខុទ្ធកាល័យសម្ដេចក្រឡាហោមបានឱ្យដឹងថាការទៅពិនិត្យនេះគឺបន្ទាប់ពីសម្ដេចបានពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យកាលពីដើមខែកញ្ញា ឆ្នាំ២០២១កន្លងទៅ និងជាតម្រូវការរបស់វេជ្ជបណ្ឌិត។

កាលពីខែកញ្ញា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានអវត្តមានពីប្រទេសចំនួន ២សប្ដាហ៍ ដើម្បីទៅពិនិត្យសុខភាព និងទទួលការវះកាត់នៅប្រទេសបារាំង ទោះជាយ៉ាងណាគេមិនទាន់ដឹងថាសម្ដេចមានជំងឺអ្វីនោះទេ។ ការធ្វើដំណើរទៅពិនិត្យសុខភាពពេលនោះត្រូវបានក្រុមប្រឆាំងផ្សព្វផ្សាយថាសម្ដេចក៏មានគម្រោងជួបពិភាក្សាជាមួយទណ្ឌិត សម រង្ស៊ី ទោះជាយ៉ាងណាការប្រឌិតរឿងនេះក៏ត្រូវបានខុទ្ធការល័យសម្ដេចចេញមកច្រានចោលភ្លាមៗផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក