ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋជាម្ចាស់កម្មសិទិ្ធនៃសន្តិភាព និងភាពសុខសាន្ត

ភ្នំពេញ៖ បេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគតលោក ហ៊ុន ម៉ាណែត បានប្តេជ្ញាក្នុងការបន្តថែរក្សាសន្តិភាពឱ្យបានដាច់ខាត ដើម្បីប្រជាពលរដ្ឋក៏ដូចជាការរីកចំរើនទៅមុខនៃកម្ពុជា។

ថ្លែងនៅក្នុងពេលចូលរួមសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពប្រមាណ៣ពាន់នាក់ ក្នុងទិវាពលកម្មអន្ដរជាតិ ១ ឧសភា នៅវិមាន ៧មករា រាជធានីភ្នំពេញ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្លាប់ជាប្រទេសទទួលរងការញាំញីដោយសារសង្គ្រាម បានប្រែជាប្រទេសមានការអភិវឌ្ឍ បង្កើតការងារ ស្ថិរភាពការងារ និងសុវត្ថិភាពការងារ ដែលទាំងអស់នេះបានមកពីកត្តាសន្តិភាព។ ហើយសន្ដិភាពនេះហើយ គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលគណបក្សប្រជាជនប្រឹងប្រែងការពារឱ្យបានជាដាច់ខាត។

លោកថា៖ «ប្រជាពលរដ្ឋជាម្ចាស់កម្មសិទិ្ធនៃសន្តិភាព និងភាពសុខសាន្ត ដែលគណបក្សប្រជាជនកម្ពុជាខិតខំប្រឹងប្រែងសម្រេចបានដូចសព្វថ្ងៃនេះ ដោយបានបូជាលះបង់នូវសាច់ស្រស់ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាង។ តទៅមុខទៀតគណបក្សប្រជាជនកម្ពុជាក៏បានប្តេជ្ញារួចមកហើយក្នុងការបន្តថែរក្សាសន្តិភាពឱ្យបានដាច់ខាត ដោយហេតុថាសន្តិភាពនេះហើយក៏ជាកត្តាមួយដែលផ្តល់លំនឹងទំនុកចិត្តដល់អ្នកវិនិយោគបរទេស និងការសម្រេចបាននូវនិរន្តរភាពនៃឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិ»។

ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិនេះផងដែរ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាបានផ្សារសាច់ផ្សារឈាមភ្ជាប់ជាមួយកម្មករនិយោជិតតាំងពីឆ្នាំ១៩៧៩មក ហើយក៏នឹងបន្តពង្រឹងនិងពង្រីកបន្ថែមនូវគោលនយោបាយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនីឱ្យកាន់តែមានភាពចម្រុងចម្រើនខ្លាំងឡើងបន្ថែមទៀតផងដែរ។

ទិវាពលកម្មអន្ដរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់កម្មករនិយោជិត និងចលនាសហជីពនៃគណបក្សប្រជាជនកម្ពុជាដែលត្រូវបានប្រារឰជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ រាជរដ្ឋាភិបាល បានចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយលើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា មានកម្មវិធីសំណេះសំណាល កម្មវិធីកំសាន្ដសប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត។ កម្ពុជាប្រារព្ធទិវាក្នុងឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយម កម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជា គណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបាន ដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក