ភ្នំពេញ៖ គណនីផ្លូវការក្នុងប្រព័ន្ធបណ្តាញសង្គម instagram ឈ្មោះ “hunsencambodia” ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសថាជាគណនីផ្លូវការរបស់សម្តេច។ គណនីនេះទទួលស្គាល់ជាផ្លូវការដោយក្រុមហ៊ុនរបស់ instagram ដោយមាន Blue Verified រួចផងដែរ។ ការប្រកាសជាផ្លូវការនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ តាមរយៈទំព័រហ្វេកបុកផ្លូវការរបស់សម្តេច។
នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរយ៉ាងដូច្នេះថា «កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនី ឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការនៃinstagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ»។
ប្រព័ន្ធ instagram ឈ្មោះ Hun Sen ដែលត្រូវបានសម្តេចតេជោប្រកាសថាជាគណនីផ្លូវការរបស់សម្តេចនាពេលនេះគឺមានរូបថតរបស់សម្តេចតេជោ ហើយមានចំនួនអ្នក Follower ចំនួន ៨០.១K និង Following ១៧ ហើយធ្លាប់បានផុស Post ចំនួន ៥៩ដង៕