លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

រដ្ឋមន្ត្រីក្រសួងការងារ ថាវិធានការរបស់រដ្ឋភិបាលក្នុងការទប់ទល់និងវិបត្តិកូវីដ-១៩ ធានានូវមុខរបរនិងការងារជូនកម្មករ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង បានថ្លែងថា ទោះប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ និងប្រភេទវីរ៉ុសបំប្លែងថ្មី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងខិតខំបន្តអនុវត្តកញ្ចប់វិធានការទាំង១០ជុំ របស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលគួរជាទីមោទនភាព ដែលបានជួយដល់ការ ធានាបាននូវលំនឹងផលិតកម្ម អាជីវកម្ម មុខរបរនិងការងារជូនបងប្អូនកម្មករ ប្រាក់ឧបត្ថម្ភសម្រាប់ទ្រទ្រង់ជីវភាពក្នុងកំឡុងពេលព្យួរកិច្ចសន្យាការងារ។ 

លោកថ្លែងបែបនេះនៅក្នុងពេលចូលរួមសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព ក្នុងទិវាពលកម្មអន្ដរជាតិ ១ ឧសភា ប្រមាណ ៣ពាន់នាក់ នៅវិមាន ៧មករា រាជធានីភ្នំពេញ។ 

លោករដ្ឋមន្ត្រី អ៉ិត សំហេង ថ្លែងថា ឆ្នាំនេះការប្រារឰខួបទិវាពលកម្មអន្ដរជាតិ ១ ឧសភា ស្របពេលដែលសភាពការណ៍ប្រទេសជាតិ សម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលអាចបើកដំណើរការគ្រប់សកម្មភាពសេដ្ឋកិច្ច សង្គមយើងឡើងវិញ ប្រជាជនរស់នៅដោយក្តីសប្បាយរីករាយតាមគន្លងប្រក្រតីភាពថ្មី។ 

លោកបន្ថែមថា៖ «ដែលយើងបានសប្បាយរីករាយបំផុតបន្ទាប់ពីអាក់ខានក្នុងការសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាងពីរឆ្នាំកន្លងទៅ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ ក្នុងការជំរុញការស្តារសកម្មភាពសេដ្ឋកិច្ចជាតិឡើងវិញ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដើម្បីបង្កើនភាពសាំក្នុងសហគមន៍ ដែលអាចធ្វើឱ្យប្រជាជនយើងរស់នៅប្រកបដោយសុខសុវត្ថិភាព ប្រកបរបរចិញ្ចឹមជីវិតតាមគន្លងប្រក្រតីភាពថ្មី រោងចក្រ សហគ្រាស អាចដំណើរការបានដោយនិរន្តរភាព ធានាបាននូវច្រវ៉ាក់ ផលិតកម្ម ផ្តល់មុខរបរនិងការងារ ប្រាក់ចំណូលជូនបងប្អូនកម្មករនិយោជិត ដែលយើងសង្ឃឹមថាសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍នឹងដំណើរការឡើងវិញពេញលេញ រួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិយើងនឹងបន្តកើនឡើង ហើយបើតាមការប៉ាន់ស្មានក្នុងឆ្នាំ២០២២ នេះនឹងកើន ៤.៨ភាគរយ»។

ឆ្លៀតក្នុងឱកាសនេះលោកក៏បានលើកឡើងពីវិធានការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ក៏ដូចជាជំរុញការរក្សាបាននូវសកម្មភាពការងារជូនដល់កម្មករនិយោជិកនៅកម្ពុជាផងដែរ។ 

ទិវាពលកម្មអន្ដរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់កម្មករនិយោជិត និងចលនាសហជីពនៃគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រារឰជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ រាជរដ្ឋាភិបាល បានចេញសារាចរណែនាំ និងសារលិខិត ដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយលើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា មានកម្មវិធីសំណេះសំណាល កម្មវិធីកំសាន្ដសប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត។ កម្ពុជាប្រារព្ធទិវាក្នុងឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក