ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តសៀមរាប ៖ អាជីវករនិងអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារក្រោមនឹងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ដោយសារមិនបំពេញកាតព្វកិច្ចយកសំណាក និងចត្តាឡីស័កនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

(សៀមរាប) រដ្ឋបាលខេត្តសៀមរាប បានធ្វើការណែនាំដល់អាជីវករ និងអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៌នៃការឆ្លងកូវីត១៩ នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួសរាន់សហការជាមួយក្រុមគ្រូពេទ្យដើម្បីសំណាកធ្វើតេស្តជាបន្ទាន់។ ដោយឡែកចំពោះ អ្នកបានយកសំណាករួចហើយ ត្រូវធ្វើច័ត្តាឡីស័កតាមផ្ទះរៀងខ្លួនឲ្យបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ។ នេះបើតាមសំណេរក្នុងទំព័រហ្វេសបុករបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់អាជីវករ និងអ្នកពាក់ព័ន្ធមួយចំនួននៅផ្សារក្រោមដែលមិនបានអនុវត្តបានសហការ និងអនុវត្តបានត្រឹមត្រូវ សូមរួសរាន់មកយកសំណាក និងធ្វើចត្តាឡីស័កជាបន្ទាន់ក្នុងរយៈ ២ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីខកខាន បុគ្គលទាំងនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក