(ភ្នំពេញ)៖ តាមការបង្ហោះរបស់កូនប្រសារច្បងសម្តេចតេជោ ហ៊ុន សែន ដែលត្រូវជាភរិយារបស់លោក ហ៊ុន ម៉ាណែត គឺលោកស្រី ពេជ ចន្ទមុនី្ន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២១នេះក្រុមការងាររបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចាប់ផ្តើមបេសកកម្មថ្មីនៅក្នុងការរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ។
ការរៀបចំយ៉ាងបន្ទាន់នេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រួមជាមួយក្រុមការងារអនុវត្តបន្ទាប់ពីការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីដោះស្រាយទទួលអ្នកជំងឺដែលមានវិជ្ជមានកូវីដ-១៩ ដែលផ្ទុះឡើងយ៉ាងគំហុកក្នុងរាជធានីភ្នំពេញ៕
គេសង្ឃឹមថាមជ្ឈមណ្ឌលពិពណ៌កោះពេជ្យនេះអាចនឹងជួយដោយស្រាយទទួលព្យាបាលបណ្ណោះអាសន្នចំពោះអ្នកជំងីវិជ្ជមានកូវីដ-១៩ បានរាប់ពាន់នាក់៕