ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចាប់តាំងពីឆ្នាំ២០១៨ រដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនី និងមន្ត្រីសាធារណៈនៅពេលសម្រាលកូនបានជិត ៣០លានដុល្លារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងក្នុងសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ឧសភា ឆ្នាំ២០២២ថា ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ចុងឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូន បានចំនួន ២៨២ ០៧៣នាក់ ដោយចំណាយថវិការសរុបប្រមាណ ២៧,៧លានដុល្លារអាមេរិក។

រដ្ឋាភិបាលចាប់អនុវត្តន៍អនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូនចាប់តាំងពីឆ្នាំ២០១៨មក ដោយកម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្មួលសម្រាកមាតុភាព ១២០% និងប្រាក់ឧបត្ថម្ភបន្ថែមក្រោយពេលសម្រាលកូន ១នាក់ ទទួលបានថវិការ ៤០ម៉ឺនរៀល កូន ២នាក់ ៨០ម៉ឺនរៀល និងកូន ៣នាក់ ១,២លានរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥លានរៀល ពីសម្តចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។

ក្នុងឆ្នាំ២០២១កន្លងទៅ ប.ស.ស. បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីសម្រាលកូនបានចំនួន ៦៥ ៨៧១នាក់ ស្មើនឹងចំនួនកូន ៦៦ ៣៣៥នាក់ ដែលគិតជាទឹកប្រាក់សរុបចំនួន ២៦,៥ប៊ីលានរៀល (ប្រមាណ ៦លាន៦សែនដុល្លារ)។

ស្ថានភាពកម្មករនិយោជិតនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងពី១ឆ្នាំ ទៅ១ឆ្នាំ ហើយការគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេលសម្រាលកូននេះគែគ្រាន់តែផ្នែកមួយក្នុងចំណោមផ្នែកទាំង៤ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ដែលរួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក