ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ថាទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ក៏កម្ពុជានៅតែអាចគ្រប់គ្រងផលប៉ះពាល់លើការងារបាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសារទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ និងបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលកម្ពុជាធ្វើបានចាប់តាំងពីបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៩មក ដែលបច្ចុប្បន្នឃើញថាមានការរីកចម្រើនជាច្រើន ខណៈសម្ដេចបញ្ជាក់ថាទោះបីជំងឺរាតត្បាតសកលកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់វិស័យការងាររបស់កម្ពុជាក្ដីតែកម្ពុជានៅតែមានសមត្ថភាពគ្រប់គ្រងផលប៉ះពាល់បានយ៉ាងល្អ។

ក្នុងសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅក្នុង ស្មារតីឯករាជ្យ”។

ទោះជាយ៉ាងណាវិបត្តិនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយប្រទេសកម្ពុជាក៏មិនអាចចៀសផុតពីផលប៉ះពាល់យ៉ាងធំធេងក្នុងសង្គម-សេដ្ឋកិច្ចនេះផងដែរ។

សម្ដេចបញ្ជាក់ថា ទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្ដី កម្ពុជានៅតែអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ តាមរយៈការបង្កើតភាពស៊ាំក្នុងសហគមន៍តាមរយៈផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋ ដែលនាំឱ្យកម្ពុជាមានលទ្ធភាពបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរឡើងវិញ។

បន្ថែមពីលើនោះ ដើម្បីធ្វើការឆ្លើយតបទៅនឹង វិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលចំនួន ១០ជុំ ដោយបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារដោយសារ ជំងឺកូវីដ-១៩ សរុបចំនួន ៣៤៧ ៨៤៤នាក់ ស្មើនឹងថវិកាប្រមាណ ១១៤,៦ប៊ីលានរៀល (ប្រមាណជាង ២៨លានដុល្លារអាមេរិក) ព្រមទាំងបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ផងដែរ។

ស្របគ្នានោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញប្រកាសស្ដីពីការដាក់គោលការណ៍នានាសម្រាប់អនុវត្តន៍នៅតាមរោងចក្រ សហគ្រាស ដែលបានការពារសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ព្រមទាំងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។

ក្រៅពីនេះរដ្ឋាភិបាលបានជួយស្វែងរកការងារជូនពលរដ្ឋក្នុងស្រុកតាមរយៈការចុះប្រមូលឈ្មោះដែលមានជិត ៥ពាន់នាក់ (៤ ៨២៣នាក់) និងបានផ្សាយពីឱកាសការងារជាង ១ម៉ឺន៣ពាន់កន្លែង (១៣ ៩១៣នាក់) និងបានផ្ដល់ឱកាសការងារដល់ពលករធ្វើការនៅក្រៅប្រទេសជាង ១លាន៣សែននាក់ (១ ៣០១ ៦០៩នាក់) បានបន្តការងារនិងធ្វើការនៅក្នុងប្រទេសទាំងនោះផងដែរ។

សម្ដេចតេជោលើកឡើងថា៖ «បើតាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើរ ដែលក្មួយៗពលករបានផ្ញើជូនក្រុមគ្រួសារក្នុង១ឆ្នាំៗ ជាច្រើនពាន់លានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើងផងដែរ។ រាជរដ្ឋាភិបាលក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ បងប្អូនពលករ ទាំងការទទួលបានកិច្ចគាំពារសង្គមក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ»។

រាជរដ្ឋាភិបាលនៅតែបន្តណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ និងអំពាវនាវដល់ បុគ្គលឯកជនដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ សហគ្រាស ជួយសម្រួលដល់ភាគីជួល ដោយចៀសវាងការបញ្ចប់កិច្ចសន្យា ឬការបណ្តេញចេញ តាមរយៈការពន្យារពេលនៃការបង់ថ្លៃឈ្នួល ឬបញ្ចុះថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួលតាមលទ្ធភាពជាក់ស្តែង។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា នៅពេលនេះរាជរដ្ឋាភិបាលក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវ -យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ សំដៅកំណត់ នូវចក្ខុវិស័យរួម គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រដើម្បីបន្តគ្រប់គ្រង និងពង្រឹងការអភិវឌ្ឍ វិស័យនេះឱ្យស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេរទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក។

សម្ដេចបន្ដែមថា៖ «តាមរយៈការអនុវត្តយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជាឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិធកម្មសេដ្ឋកិច្ចនៅមុនដំណាច់ឆ្នាំ២០២៧»។

បច្ចុប្បន្នស្ថានភាពកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូបមានភាពកាន់តែប្រសើរ ដោយប្រាក់ខែគោលត្រូវបានដំឡើងពី ១៩២ដុល្លារអាមេរិក ដល់១៩៤ដុល្លារអាមេរិកក្នុង១ខែ សម្រាប់ឆ្នាំ២០២២ បើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ដុល្លារអាមេរិក ដល់ ២២២ដុល្លារអាមេរិកក្នុង១ខែ។ ក្រៅពីនេះកម្មករនិយោជិតក៏ទទួលបានអត្តប្រយោជន៍ផ្សេងៗទៀតដូចជា ប្រាក់ឈ្មួលសម្រាកមាតុភាព១២០% និងប្រាក់ឧបត្ថម្ភបន្ថែមក្រោយពេលសម្រាល ប្រាក់សោធននិវត្តន៍ ការទទួលបានប្រាក់បំណាច់អតីតភាពការងារ ខណៈពលករចំណាកស្រុកក៏ត្រូវបានរាជរដ្ឋាភិបាលធ្វើការជាមួយប្រទេសសាម៉ីដើម្បីផ្ដល់ឱកាសការងារជូនពលករ ការពារសិទ្ធិ និង ផលប្រយោជន៍ពលករ ដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក