បន្ទាយមានជ័យ ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា -ថៃ គ្រោងបើកឱ្យប្រជាពលរដ្ឋចេញ-ចូល សម្រាប់អ្នកដែលមានលិខិតឆ្លងដែន (Passport) និងប័ណ្ណព្រំដែន និងអ្នកចាក់វ៉ាក់សាំងការពារកូវីដ-១៩គ្រប់ដូស ទេីបអាចចេញ-ចូលបាន។ ហេីយការបេីកច្រកនេះនឹងធ្វេីឡេីងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ។ នេះបេីតាមការបញ្ជាក់ពីអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន។
លោក ង៉ោ ម៉េងជ្រួន បានប្រាប់ឱ្យ ភ្នាក់ងារ EAC News ប្រចាំខេត្តបន្ទាយមានជ័យ ដឹងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ ថាការសម្រេចបើកច្រកនេះដើម្បីសម្រួលដល់ការលំបាករបស់ពលរដ្ឋក្នុងការឆ្លងទៅប្រទេសថៃ ក៏ដូចជាការជំរុញសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
បើតាមលោក ង៉ោ ម៉េងជ្រួន រយៈពេលកាលកន្លងមកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកខ្លងលឹក គឺបើកឱ្យចេញ-ចូលតែរថយន្តដឹកទំនិញ ឆ្លងកាត់តែប៉ណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋមិនទាន់អនុញ្ញាតឱ្យចេញនៅឡើយ។ ចំពោះរថយន្តដឹកទំនិញដែលចេញ-ចូល តម្រូវឱ្យមានការត្រួតពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យ និងសមត្ថកិច្ចនៅច្រកទ្វា រ ទើបអាចចេញ-ចូលបាន៕