ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងអាមេរិកសន្យាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យយោធា

ភ្នំពេញ : ជាទំព័រថ្មីលើវិស័យសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១នេះ នៅក្រោយជំនួបរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយអគ្គសេនាធិការបុគ្គលិកសហរដ្ឋអាមេរិក នៅភ្នំពេញកាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ។ កិច្ចពិភាក្សាខាងលើត្រូវបានគេរាយការណ៍ថា ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត នៅពេលដែលការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមត្រូវបានបញ្ចប់។ ក្នុងនោះ ភាគីកម្ពុជាបានផ្តល់ការអនុញ្ញាតរួចមកហើយសម្រាប់សហរដ្ឋអាមេរិកឱ្យមកធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមសម្រាប់កិច្ចការងារដែលត្រូវបានគេហៅថាជា “ បេសកកម្មស្វែងរកការពិត” ទោះបីជាកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចខាងលើនេះមិនទាន់ត្រូវបានកំណត់ជាផ្លូវការក៏ដោយ។

ក្នុងជំនួបនេះដែរ កម្ពុជាបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្ដល់ជំនួយនានាក្នុងពេលកន្លងមក រួមជាមួយនឹងការបណ្តុះបណ្តាលលើផ្នែកយោធាពីអាមេរិក ប៉ុន្តែផែនការនេះត្រូវបានផ្អាកដោយកូវីដ-១៩ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។ ដោយឡែកកាលពីសប្តាហ៍មុន វរសេនីយឯក Marcus Ferrara អនុរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានចាកចេញ បានណែនាំអ្នកជំនួសតំណែងថ្មីលោក Aries Refugio ទៅកាន់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីក្រុងភ្នំពេញ។ ដំណើរទស្សនកិច្ចនោះធ្វើឡើង ៣ ថ្ងៃបន្ទាប់ពីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាកិច្ចការងារមួយចំនួន ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឯវិមានសន្តិភាព។

គួររំឮកថា ទំនាក់ទំនងយោធារវាងកម្ពុជា និងអាមេរិក ហាក់មានភាពតានតឹងក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយផ្តោតសំខាន់លើចំណុចតានតឹងនៃការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ដោយសហរដ្ឋអាមេរិកបានចោទប្រកាន់មកលើកម្ពុជាថា បានអនុញ្ញាតឱ្យចិនសាងសង់មូលដ្ឋានយោធារបស់ខ្លួនក្បែរឈូងសមុទ្រថៃ។ យ៉ាងណាមិញ ប្រទេសកម្ពុជាបានប្រកាន់ជំហររបស់ខ្លួន និងអះអាងម្តងហើយម្តងទៀត ដល់មន្រ្តីសហរដ្ឋអាមេរិកថា ចិនគ្រាន់តែជាអ្នកផ្តល់ជំនួយផ្នែកមូលនិធិដល់ការអភិវឌ្ឍកំពង់ផែនេះប៉ុណ្ណោះ ហើយមូលដ្ឋានទ័ពជើងទឹកនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសកម្ពុជា ហើយកម្ពុជារីករាយស្វាគមន៍ជានិច្ចចំពោះកិច្ចប្រតិបត្តិការនានាពីបណ្តាប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោកក្នុងការប្រើប្រាស់មូលដ្ឋាននេះលើគោលដៅវិស័យទ័ពជើងទឹក នៅពេលដែលការអភិវឌ្ឍកំពង់ផែនេះត្រូវបានបញ្ចប់។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកជំរុញឱ្យមានការធ្វើសមយុទ្ធយោធារួមគ្នាមួយជាមួយកងទ័ពជើងទឹកកម្ពុជាឱ្យបានឆាប់រហ័សនាពេលខាងមុខតាមដែលអាចធ្វើទៅបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក