ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព័ត៌មានតែងគាំទ្រដល់សកម្មភាពជនមានពិការភាពនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានថ្លែងដោយជំរុញឱ្យមានការយកចិត្តទុកដាក់លើជនមានពិការភាព ខណៈក្រសួងព័ត៌មានក្រោមការដឹកនាំរបស់លោកបានគាំទ្រដល់សកម្មភាពជនមានពិការជាច្រើនដែលរួមទាំងការលើកទឹកចិត្តជនមានពិការភាពឱ្យចូលធ្វើការ ការគាំទ្រដល់ការស្ដានីតិសម្បទា និងការផ្សព្វផ្សាយគាំទ្រដល់ជនមានពិការភាពជាដើម។

ថ្លែងក្នុងពិធីពិធីបើកជាផ្លូវការកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោករដ្ឋមន្ត្រី ខៀវ កញារីទ្ធ បានថ្លែងថា បច្ចុប្បន្នមានជនមានពិការភាព ៣៩រូបបានចូលបម្រើការងារជាទីប្រឹក្សា មន្ត្រី នៅក្នុងក្រសួងព័ត៌មាន ដែលជាការផ្ដល់ឱកាសដល់ជនពិការក្នុងការបម្រើសង្គមជាតិដោយគ្មានការរើសអើង។ ជាងនេះទៅទៀតក្រសួងក៏បានគាំទ្រឲ្យមានសម្លេងជនពិការតាមរយៈប្រព័ន្ធផ្សព្វផ្សាយដោយអនុញ្ញាតឲ្យមានវិទ្យុសម្លេងជនពិការចំនួន៥កន្លែង ដែលមានមួយកន្លែងនៅ និងតាមបណ្ដាខេត្តចំនួន៤កន្លែងទៀត រួមជាមួយនឹងការលើកលែងថ្លៃសេវាផ្សេងៗផងដែរ។

លោករដ្ឋមន្ត្រីបានថ្លែងបន្ថែមថា មន្ត្រីរាជការរបស់ក្រសួងព័ត៌មានគ្រប់ជាន់ថ្នាក់តែងតែចូលរួមគាំទ្រសកម្មភាពរបស់ជនមានពិការភាព ដូចជាផ្គត់ផ្គង់អាហារដល់មណ្ឌលកុមារគ ថ្លង់ នៅខេត្តកំពង់ចាម និងកុមារខ្សោយសតិបញ្ញានៅខេត្តកណ្ដាល និងនៅកំពង់ស្ពឺផងដែរ។

លោកថា៖ «ជនពិការ និងជនមានពិការភាពមិនមែនជាបន្ទុករបស់សង្គមជាតិនោះទេ! ពីព្រោះពួកគាត់ក៏មានលទ្ធភាពក្នុងការរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង និងមានសមត្ថភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ។ អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើគឺជួយគាំទ្រនិងជួយគាំពារពួកគាត់ដើម្បីឱ្យពួកគាត់ទទួលបាននូវសិទ្ធិសរីភាពស្របច្បាប់។ ជនពិការខ្លះក៏មានសមត្ថាភាពខ្ពស់ដែលសូម្បីតែយើងដែលមានកាយសម្បទាពេញលេញក៏ពុំមានសមត្ថភាពស្មើដែរ»។

បច្ចុប្បន្នក្រសួងព័ត៌មានកំពុងរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ដើម្បីលើកទឹកចិត្តជនពិការកម្ពុជាទូទាំងប្រទេសបានបញ្ចេញសមត្ថភាពនិងទេព្យកោសល្យសិល្បៈដែលខ្លួនមាន។

កម្មវិធីនេះនឹងចាប់ផ្ដើមពីខែមេសា ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៣។ ដែលកំណត់យកទីតាំងកម្មវិធីបើកនៅរាជធានីភ្នំពេញ កម្មវិធីពាក់កណ្តាលផ្តាច់ព្រ័ត្រនៅខេត្តព្រះសីហនុ និងកម្មវិធីផ្តាច់ព្រ័ត្រនៅខេត្តសៀមរាប។

បច្ចុប្បន្នមានបេក្ខជនចំនួន ៥០០នាក់បានដាក់ពាក្យប្រកួតប្រជែងដើម្បីប្រកួតយកពានរង្វាន់មួយនេះ។ ជ័យលាភីលេខ១ នៃការប្រកួតនឹងទទួលបាន បណ្ណសរសើរ ពានរង្វាន់ និងប្រាក់រង្វាន់ ៥០លានរៀល លេខ២ទទួលបាន ៣០លានរៀល លេខ៣ ទទួលបាន ២០លានរៀល លេខ៤ និងលេខ៥ ទទួលបានប្រាក់រង្វាន់ ១៥លានរៀល៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក