ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីព័ត៌មានជំរុញឱ្យជួយផ្សព្វផ្សាយពីវិធីការពារ និងបញ្ជៀសកុំឱ្យមានពិការភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយពីវិធីការពារ បង្ការពិការភាពឱ្យបានទូលំទូលាយដើម្បីកាត់បន្ថយភាពរងគ្រោះដែលអាចបង្កឱ្យកើតនូវភាពពិការបាន។

ថ្លែងក្នុងពិធីពិធីបើកជាផ្លូវការកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោករដ្ឋមន្ត្រី ខៀវ កញារីទ្ធ បានថ្លែងថា ជនមានពិការភាពមិនមែនជាបន្ទុកសង្គមនោះទេ ដោយថាពួកគាត់ក៏មានលទ្ធភាពក្នុងការរស់នៅ ចិញ្ចឹមជិវិតដោយខ្លួនឯងនិងមានសមត្ថភាពដូចមនុស្សទូទៅដែរ អ្វីដែលចាំបាច់គឺការគាំទ្រដល់ពួកគាត់ឱ្យមានភាពកក់ក្ដៅនិងចូលរួមក្នុងសកម្មភាពសង្គម។

ទោះជាយ៉ាងលោកបានជំរុញឱ្យមានការផ្សព្វផ្សាយនូវវិធីនានាដែលអាចបញ្ជៀសនូវភាពពិការបានតាមរយៈការជំរុញ តាមដានសុខភាពក្នុងពេលមានគ៌គ ការតាមដាននិងវិនិច្ឆ័យរោគដែលនាំឱ្យមានពិការភាព ការបង្កើនការយល់ដឹងពីថ្នាំដែលអាចនាំឱ្យមានពិការភាព អាហារដែលទ្រទ្រង់រាងកាយ ការអប់រំអំពីមូលហេតុដែលនាំឱ្យមានពិការភាពដូចជាគ្រាប់មីននិងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

បច្ចុប្បន្នជនមានពិការភាពនៅកម្ពុជាមានចំនួនជាង ៥០ម៉ឺននាក់ ស្មើនឹង ៤,៩ភាគរយនៃប្រជាជនសរុប ១៦លាននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក