ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មការផ្នែកកិច្ចការស្ត្រី និងកុមារខេត្តបន្ទាយមានជ័យ ជំរុញឱ្យចូលរួមលុបបំបាត់អំពើហិង្សានិងការរំលោភបំពាន

បន្ទាយមានជ័យ៖ ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ (គ.ក.ស.ក) ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ស្ត្រីនិងកុមារ ត្រូវតែទទួលបាននូវការយកចិត្តទុកដាក់ លើកកម្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការលុបបំបាត់ការរើសអើង ការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានផ្សេងៗ។ ការលើកឡើងនេះគឺបន្ទាប់ពីក្រុមការងារបានរកឃើញករណីអំពើហិង្សា ៤ករណីសុទ្ធទាក់ទងនឹងអំពើហិង្សា និងការរំលោភលើស្រ្តីនិងកុមារក្នុងខេត្ត។

ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ (គ.ក.ស.ក) ក្នុងពេលប្រជុំសាមញ្ញប្រចាំខែមេសា ឆ្នាំ២០២២ លោកស្រី ធីវ សុខុម បានលើកឡើងថា ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២២ នេះអាជ្ញាធរខេត្តរកឃើញករណីហិង្សាលើកុមារចំនួន ២ករណីក្នុងនោះ ១ករណីបានបណ្ដាលឱ្យកុមារស្លាប់។ ដោយឡែក ២ករណីទៀតគឺហិង្សាដោយចេតនាដែលប្រព្រឹត្តិពីឪពុកក្មេកលើកូនប្រសារ និងករណីធ្ងន់ធ្ងរនោះគឺការរំលោភលើកុមារីពិការខួរក្បាល និងស្វិតដៃជើងអាយុ ១៤ឆ្នាំ ពីសំណាក់ជីតា និងតាជីដូនមួយ។

លោកស្រី ធីវ សុខុម ថាករណីទាំងនេះ សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ និងខ្លះកំពុងតាមចាប់ខ្លួន។

លោកស្រីបានចាត់ទុកការសកម្មភាពនៃការរើសអើង ការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានផ្សេងៗ លើស្ដ្រីនិងកុមារគឺជាសកម្មភាពដែលមិនអាចទទួលយកបាន និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ និងអង្គការដៃគូក្នុងខេត្តចូលរួមដោះស្រាយក្នុងកិច្ចការទាំងនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក