ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចក្រភពអង់គ្លេសបញ្ជូនអ្នកជំនាញឧក្រិដ្ឋកម្មសង្គ្រាមទៅអ៊ុយក្រែន

ឡុងដ៍៖ ចក្រភពអង់គ្លេសឱ្យដឹងថា ខ្លួនកំពុងបញ្ជូនអ្នកជំនាញដើម្បីជួយអ៊ុយក្រែនក្នុងការប្រមូលភស្តុតាង និងកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម។

អ៊ុយក្រែននិយាយថា ខ្លួនកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដែលមានសក្តានុពលប្រហែល ៧ ៦00លើក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ លើអ្នកជិតខាងរបស់ខ្លួន។

«រុស្ស៊ីវាយប្រហារអ៊ុយក្រែន និងប្រព្រឹត្តអំពើឃោរឃៅ រួមទាំងប្រឆាំងនឹងស្ត្រីផងដែរ។ អ្នកជំនាញអង់គ្លេសនឹងជួយលាតត្រដាងការពិត និងឱ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន» នេះបើតាមរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកស្រី Liz Truss ។

ការប្រកាសនេះធ្វើឡើងនៅពេលដែល លោក Truss ធ្វើដំណើរទៅកាន់ទីក្រុងឡាអេ ដើម្បីជួបជាមួយប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចៅក្រម Piotr Hofmanski និងសមភាគីហូឡង់លោកស្រី Wopke Hoekstra ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យបរទេសបានលើកឡើងថា៖ «ក្រុមអ្នកឯកទេសនឹងជួយដល់រដ្ឋាភិបាលអ៊ុយក្រែន នៅពេលដែលពួកគេប្រមូលភស្តុតាង និងកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម ហើយនឹងរួមបញ្ជូនអ្នកជំនាញខាងអំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ»។

ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែននេះ ទីក្រុងមូស្គូនៅតែបន្តហៅសកម្មភាពរបស់ខ្លួនថាជា «ប្រតិបត្តិការពិសេស» ដដែល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក