ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Donald Trump ហៅ Bitcoin ថាជាកាក់ធ្វើឱ្យប៉ះពាល់ដល់លុយដុល្លារអាមេរិក

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox Business បានហៅ Bitcoin ថាជាការបោកប្រាស់ និងជាការប្រឆាំងដែលនាំឱ្យមានការប៉ះពាល់ និងជះឥទ្ធិពលដល់តម្លៃរូបិយបណ្ណដុល្លាររបស់សហរដ្ឋអាមេរិក។

លោក Trump បាននិយាយថា៖ “Bitcoin មើលទៅហាក់ដូចជាការបោកប្រាស់មួយ! ខ្ញុំមិនចូលចិត្តវានោះទេ ព្រោះមើលទៅវាហាក់ដូចជារូបិយវត្ថុមួយប្រភេទទៀតដែលមានគោលបំណងប្រជែងជាមួយលុយដុល្លារអាមេរិក”។ មិនត្រឹមតែប៉ុណ្ណោះ Trump បាននិយាយថា លោកមានបំណងចង់ឱ្យរូបិយបណ្ណដុល្លាររបស់សហរដ្ឋអាមេរិក ក្លាយជារូបិយបណ្ណរួមមួយសម្រាប់ប្រើប្រាស់ជាផ្លូវការនៅជុំវិញពិភពលោក។ ការឆ្លើយតបបែបនេះបន្ទាប់ពីប្រធានាធិបតីវ័យ ៣៩ឆ្នាំរបស់ប្រទេសអែល សាលវ៉ាឌ័រ (El Salvador) បានលើកឡើងថា លោកមានបំណងចង់ឱ្យការជួញដូររូបិយបណ្ណអេឡិចត្រូនិច (Crypto Currency) មានភាពស្របច្បាប់ក្នុងប្រទេសរបស់ខ្លួន។

គួររំឮកថា តម្លៃនៃរូបិយបណ្ណ Bitcoin បានដាំក្បាលចុះតាំងពីដើមខែឧសភាមកម្ល៉េះ និងមិនទាន់មានសញ្ញាណល្អណាមួយនៃការងើបឡើងវិញនៅឡើយ។ ការដាំក្បាលចុះនៃតម្លៃ Bitcoin នេះបានកើតឡើងបន្ទាប់ពីប្រទេសចិន បានហាមឃាត់ធនាគារ និងគ្រឹះស្ថានទូទាត់ទាំងអស់មិនឱ្យមានប្រតិបត្តិការណាមួយពាក់ព័ន្ធនឹងរូបិយបណ្ណអេឡិចត្រូនិច រួមទាំងក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk ក៏បានផ្អាកមិនឱ្យមានការទទួលទូទាត់ការទិញនូវរថយន្ត Tesla ជាមួយ Bitcoin បន្តទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក