ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍន៍របបសន្តិសុខសង្គម ដើម្បីសុខុមាលភាពរបស់កម្មករនិយោជិត

ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ អភិវឌ្ឍន៍របបសន្តិសុខសង្គម ដោយផ្ដោតទៅលើផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារដែលសំដៅដល់ភាពគ្មានការងារធ្វើ។

តាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាដល់កម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ។

សារលិខិតបន្តថា រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត នៅតាមគ្រប់រោងចក្រសហគ្រាស ដោយតម្រូវឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន រួមជាមួយកម្មវិធីបង្ការគ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន ដែលបានជួយធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករនិយោជិត។

ក្នុងនោះ រដ្ឋាភិបាលបានអភិវឌ្ឍន៍របបសន្តិសុខសង្គម ដោយគ្របដណ្តប់ ៤ផ្នែក រួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត ចាប់តាំងពីឆ្នាំ២០២១មក។

ដើម្បីផ្ដល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិត បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានផ្តល់នូវរបបហានិភ័យការងារ និងរបបថែទាំសុខភាពចាប់ពីឆ្នាំ២០០៨ មកម្ល៉េះ ដែលមានរោងចក្រ សហគ្រាសជាង ១ម៉ឺន៧ពាន់ ជាសមាជិកដែលមានកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈ សរុបប្រមាណជាង ២លាន៥សែននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីរបបទាំងនេះ។

គួរឲ្យដឹងថា ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីទៅក្នុងរបបសន្តិសុខសង្គមកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ២០២១ មានអង្គការវិជ្ជាជីវៈសរុបចំនួន ៥ ៧៤៦ ក្នុងនោះសហជីពមូលដ្ឋានចំនួន ៥ ៤៤២ សហព័ន្ធសហជីពចំនួន ២៥២ សហភាពសហជីពចំនួន ៤០ និងសមាគមនិយោជកចំនួន ១២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក