ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការនាំចេញផ្លែចេក និងស្វាយស្រស់ពីកម្ពុជាទៅចិនថយចុះព្រោះកង្វះទូត្រជាក់ផ្ទុកកសិផល

ភ្នំពេញ៖ ការនាំចេញកសិផលស្រស់មួយចំនួនដូចជាផ្លែចេកស្រស់ និងស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនមានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលក្រសួងកសិកម្មអះអាងថាការថយចុះនេះបណ្ដាលមកពីកង្វះទូត្រជាក់សម្រាប់ផ្ទុកកសិកផល និងបញ្ហាមួយចំនួនដែលបណ្ដាលមកពីជំងឺកូវីដ-១៩។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា តម្លៃនៃការឡើងថ្លែទូត្រជាក់ដែលឡើងថ្លៃដល់ជាង៣ដង ខណៈខ្វះទូត្រជាក់ក្នុងការដឹកជញ្ជូនទៅកាន់ប្រទេស ហើយការរឹតបន្ដឹងការត្រួតពិនិត្យនៅតាមព្រំដែនដែលចិន-វៀតណាមដោយសារការបារម្ភពីជំងឺកូវីដ-១៩ បានបង្កការលំបាកក្នុងការនាំចេញដែលធ្វើឱ្យការនាំចេញថយចុះ។

ក្រសួងកសិកម្មបន្ថែមថា ការរឹតបន្តឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ បន្ទាប់ពីអជ្ញាធរគយចិនបានរកឃើញមេរោគកូវីដ-១៩ នៅលើសំបកវេចខ្ចប់ ក៏ជាហេតុធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវអាក់ខានការនាំចេញមួយរយៈ ខណៈក្រុមហ៊ុនខ្លះទុកចោលមិនប្រមូលផល។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការនាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេស តែងមានការប្រែប្រួល ដែលជាការសម្រេចចិត្តរបស់ផ្នែកឯកជនដើម្បីឆ្លើយតបទៅនឹងកត្តាទីផ្សារ។

ទោះយ៉ាងណាក៏ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ទោះបីការនាំចេញកសិផលស្រស់មួយចំនួនមានការថយចុះក៏ដោយ ប៉ុន្តែស្ថានភាពនៃការនាំចេញកសិផលទៅក្រៅប្រទេសក្នុងរយៈពេល៤ខែ (គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២) មានបរិមាណសរុប ៤ ០៤០ ៧០៣,៦៩តោន គឺមានការកើនឡើងចំនួន ២១៤ ២៧០,៨៤តោន ស្មើនឹង ៥,៦០% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនាំចេញបានត្រឹមតែ ៣ ៨២៦ ៤៣២,៨៥តោន ក្នុងនោះការនាំចេញអង្ករ ស្រូវ ដំឡូង មីស្រស់ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួនធំដទៃទៀត មានការកើនឡើង។

គួរឲ្យដឹងថា កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ៣៧៧ ០០០ តោន និងផ្លែស្វាយស្រស់ ៤ ៧៧១ តោនទៅប្រទេសចិន។ ជាមួយគ្នានេះ ការនាំចេញសរុបទៅកាន់បណ្ដាប្រទេសផ្សេងៗរួមទាំងប្រទេសចិន មានផ្លែចេកស្រស់ចំនួន ៤២៣ ១៦៨,៩៧តោនកើនឡើងចំនួន ២៧,០២% ផ្លែស្វាយស្រស់មានចំនួន ២៤២ ៤៨៣,៧៦តោនកើនឡើងចំនួន ១៤៨,៣៨% ធៀបទៅនឹងឆ្នាំ២០២០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក