ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចក្រឡាហោម៖ ការបោះឆ្នោតគ្រប់សម័យកាលត្រូវធ្វើឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា កិច្ចការងារដែល គ.ស.អ ត្រូវធ្វើ គឺធ្វើយ៉ាងណាឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់សម័យកាលបោះឆ្នោតសំដៅពង្រឹងនីតិរដ្ឋតាមគោលការណ៍ប្រជាធិបតេយ្យ។

ថ្លែងនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ សម្តេចក្រឡាហោមថា គ.ស.អ ត្រូវបានសម្រេចដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីបំពេញតួនាទីធានាសុវត្ថិភាព និងសន្តិសុខ បម្រើឱ្យកិច្ចការងារបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានលេខាធិការដ្ឋានមួយជាសេនាធិការ។

សម្តេចថា ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនលើក និងនាពេលខាងមុខ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រប្រកបដោយមោទកភាពជាតិដែលជាសក្ខីភាព នៃឆន្ទៈនយោបាយ ព្រមទាំងការបេ្តជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល រួមទាំងថ្នាក់ដឹកនាំនៃគណបក្សនយោបាយក្នុងការពង្រឹងលទ្ធិប្រជាធិបតេ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសជាតិដើម្បីភាពសុខក្សេមក្សាន្ត សំបូររុងរឿង ព្រមទាំងការលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក