ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងត្បូងដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ

សេអ៊ូល៖ កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រថា ខ្លួននឹងលើកលែងកាតព្វកិច្ចពាក់ម៉ាសសម្រាប់នៅទីធ្លាខាងក្រៅមិនបិទជិតចាប់ពីសប្តាហ៍ក្រោយទៅ ក្នុងជំហានចុងក្រោយបង្អស់របស់ប្រទេសដើម្បីបន្ធូរបន្ថយការរឹតត្បិតកូវីដ-១៩។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Boo-kyum បាននិយាយថា មនុស្សនៅតែតម្រូវឱ្យពាក់ម៉ាស់នៅក្នុងកម្មវិធីដែលមានអ្នកចូលរួមច្រើនជាង ៥០នាក់ ដូចជានៅឯការជួបជុំ ការប្រគុំតន្ត្រី និងកីឡដ្ឋានកីឡាជាដើម។

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងមេរោគថ្មីចំនួន ៥០ ៥៦៨ ករណីកាលពីថ្ងៃសុក្រ ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជាង ៦២០ ០០០ក្នុងមួយថ្ងៃក្នុងពាក់កណ្តាលខែមីនា។

ការសម្រេចចិត្តនេះបានកើតឡើងប៉ុន្មានថ្ងៃមុនការចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Yoon Suk-yeol នៅថ្ងៃទី១០ ខែឧសភា ហើយបើទោះបីជាក្រុមរបស់គាត់មានការប្រឆាំងក៏ដោយ ដែលជំរុញឱ្យពួកគេសម្តែងការសោកស្តាយ និងការព្រួយបារម្ភភ្លាមៗចំពោះការប្រកាសនេះ។

ប្រទេសកូរ៉េខាងត្បូងបានលុបចោលវិធានការសុខាភិបាលជាមួយនឹងការប្រុងប្រយ័ត្នភាគច្រើនទាក់ទងនឹងជំងឺរាតត្បាតរបស់ខ្លួនរួចហើយ រួមទាំងបម្រាមគោចរពាក់កណ្តាលអធ្រាត្រលើភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗទៀត។

គិតដល់ពេលនេះជិត ៨៧% នៃចំនួនប្រជាជនកូរ៉េខាងត្បូង ២លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ដោយ ៦៥% បានចាក់ដូសជំរុញផងដែរ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារគ្រប់គ្រង និងការពារជំងឺឆ្លងកូរ៉េខាងត្បូង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក