វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ទេសរដ្ឋមន្រ្តី លី ធុជ ៖ អូស្ត្រាលីជាអ្នកគាំទ្រដ៏សំខាន់នៃដំណើរការសន្តិភាពរបស់កម្ពុជា

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា អូស្ត្រាលី ជាប្រទេសមួយស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏សំខាន់នៃដំណើរការសន្តិភាពរបស់កម្ពុជា នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ ជាមួយនឹងតួនាទីនាំមុខក្នុងអំឡុងពេលបេសកកម្មអ៊ុនតាក់ ដោយបានបញ្ជូននូវកងកម្លាំងរក្សាសន្តិភាពជាច្រើន ដឹកនាំដោយ ឧត្តមសេនីយ John Sanderson អគ្គមេបញ្ជាការកងទ័ពកាលនោះ។

ថ្លែងក្នុងពិធីតាំងពិព័រណ៍រូបថតរំលឹកខួបលើកទី៣០ នៃតួនាទីរបស់ប្រទេសអូស្រ្តាលីក្នុងសម័យអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិ (UNTAC) ដែលមានអតីតមេបញ្ជាការកងកម្លាំង UNTAC ឧត្តមសេនីយ៍ឯក John Sanderson ជាអ្នកតំណាងរដ្ឋាភិបាលអូស្រ្តាលី លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា អូស្ត្រាលីបានបន្តរក្សានៅដំណើរចូលរួមគាំទ្រដល់កម្ពុជាឆ្ពោះទៅរកស្ថិរភាព និងការស្តារឡើងវិញ ក្រោមកម្មវិធីជំនួយមនុស្សធម៌ដ៏ធំមួយ រួមទាំងជំនួយក្នុងការដោះមីនផងដែរ។

លោកបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៤ ប្រទេសអូស្រ្តាលី បានរួមចំណែកដ៏សំខាន់ដល់វិស័យសកម្មភាពមីននៅកម្ពុជា និងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនពីគ្រោះថ្នាក់ដោយសារមីន និងផ្តល់សុវត្ថិភាពដល់សហគមន៍ជនបទសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង ដែលជារួមចំណែកដល់សមិទ្ធិផលដ៏មានមោទនភាព។ បច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសនាំមុខគេក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានទទួលស្គាល់ និងកោតសរសើរជាអន្តរជាតិ ក្រោមសកម្មភាពទាំងក្នុងប្រទេស និងអង្គការសហប្រជាជាតិ។

ក្រៅពីនេះលោក លី ធុជ បានលើកឡើងដែរថា ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ខ្លួនចំនួន ៧ ៨៩៩ នាក់ ទៅចូលរួមបម្រើការងារក្រោមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសជាច្រើន ដែលមានជំនាញផ្នែកដោះមីន និងវិស្វកម្ម។

លោកថា៖ «នេះជាសមិទ្ធិផលដ៏លេចធ្លោមួយ ដែលអនុញ្ញាតឱ្យទង់ជាតិកម្ពុជាឈរក្នុងចំណោមទង់ប្រទេសដទៃទៀត ដែលបានបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិដូចគ្នា ដូចដែលយើងក្រឡេកទៅមើលកាលពី ៣០ឆ្នាំមុន នៅពេលដែលកម្ពុជាបានទទួលយកកងកម្លាំងរបស់អង្គការសហប្រជាជាតិ ដើម្បីរក្សាប្រតិបត្តិការរក្សាសន្តិភាពនៅលើទឹកដីដ៏អាប់អួរនេះ ដែលពោរពេញទៅដោយជម្លោះ និងការប្រឈមមុខដាក់គ្នា»។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ឆ្នាំនេះក៏ជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលីផងដែរ ដែលក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងស្និទ្ធស្នាល ផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ ការដោះមីន ការថែទាំសុខភាព និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក