ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មេដឹកនាំកូរ៉េខាងជើងប្រាប់ឱ្យយោធាត្រៀមខ្លួនខណៈការងារសាកល្បងនុយក្លេអ៊ែរកំពុងដំណើរការល្អ

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធារបស់ខ្លួន «ពង្រឹងកម្លាំងក្នុងគ្រប់មធ្យោបាយ ដើម្បីកម្ទេចសត្រូវ» ខណៈដែលរូបភាពផ្កាយរណបថ្មីបានបង្ហាញពីការត្រៀមរៀបចំបន្ថែមទៀតសម្រាប់លទ្ធភាពដែលអាចធ្វើទៅបានក្នុងការធ្វើតេស្តនុយក្លេអ៊ែរ។

លោក គីម បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលថតរូបជាមួយកងទ័ព នៅក្នុងក្បួនដង្ហែយោធាដ៏ធំមួយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ដែលជាការប្រារព្ធខួបលើកទី៩0 នៃការបង្កើតកងទ័ពកូរ៉េខាងជើង ។

រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញថា លោក គីម ឈរលើសេះស និងពាក់អាវពណ៌ស បែបយោធា ជាមួយនឹងការតុបតែងពណ៌មាស នៅពេលគាត់ពិនិត្យមើលកងទ័ព។

ក្បួនដង្ហែកាលពីថ្ងៃច័ន្ទ បានបង្ហាញនូវកាំជ្រួចមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) មីស៊ីល Hwasong-17 និងកាំជ្រួចល្បឿនលឿនជាងសំឡេងដែលត្រូវបានសាកល្បងនាពេលថ្មីៗនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ការបង្ហាញនេះបានបង្ហាញពី «ភាពទំនើប វីរភាព និងការអភិវឌ្ឍន៍នៃកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង និងឧត្តមភាពផ្នែកយោធា និងបច្ចេកវិទ្យារបស់ពួកគេ» ។

កាលពីខែមុន កូរ៉េខាងជើងបានបន្តការបាញ់សាកល្បងមីស៊ីល ICBMs ដ៏ធំបំផុតរបស់ខ្លួន ហើយមានសញ្ញាថាឆាប់ៗនេះ ខ្លួនអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ មក។

មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា «រូបភាពផ្កាយរណបបច្ចុប្បន្នបង្ហាញថាការត្រៀមរៀបចំកំពុងដំណើរការហើយ»។

ក្រុមអ្នកវិភាគ និងមន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយថា កូរ៉េខាងជើងហាក់ដូចជាកំពុងស្ដារឡើងវិញនូវផ្លូវរូងក្រោមដីលេខ៣ នៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់ខ្លួន ដែលប្រើប្រាស់សម្រាប់ការបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដី មុនពេលវាត្រូវបានបិទនៅឆ្នាំ២០១៨ ចំពេលមានកិច្ចពិភាក្សាស្តីពីការលុបបំបាត់នុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។

បើតាមរបាយការណ៍ កាលបរិច្ឆេទនៃការសាកល្បងនុយក្លេអ៊ែរលើកទី៧ ពិតជាអាស្រ័យទាំងស្រុងលើការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោក គឹម ជុងអ៊ុន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក