គៀវ៖ គ្រាប់មីស៊ីលរុស្ស៊ី២គ្រាប់បាញ់លើរដ្ឋធានីគៀវរបស់អ៊ុយក្រែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ អាចចាត់ទុកជាការស្វាគមន៍របស់រុស្ស៊ីក្នុងពេលអគ្គលេខាធិការ UN លោក Antonio Guterres ទៅរដ្ឋធានីគៀវកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។
យោងតាមសេចក្ដីរាយការណ៍មនុស្សចំនូន១០នាក់បានរងរបួសក្នុងហេតុការណ៍នេះ។
អភិបាលក្រុងគៀវ លោក Vitali Klitschko បាននិយាយថា មីស៊ីលបានវាយប្រហារកណ្តាលសង្កាត់ Shevchenko ។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បាននិយាយថា ការវាយប្រហារនេះបានធ្វើឱ្យខូចខាតដល់កន្លែងមួយចំនួន និងនៅក្នុងអគារលំនៅដ្ឋានមួយ ។
រដ្ឋមន្ត្រីការពារជាតិ Oleksii Reznikov និងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba ទាំងពីរបាននិយាយថា រុស្ស៊ីបានប្រើកាំជ្រួចក្នុងការវាយប្រហារ៕