ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រោះធម្មជាតិនៅតំបន់ឧត្តរនៃប្រទេសសម្លាប់មនុស្ស ២នាក់ និងបំផ្លាញផ្ទះពលរដ្ឋជិត ៦០ខ្នង

បន្ទាយមានជ័យ៖ រន្ទៈបាញ់បានសម្លាប់ស្ត្រីម្នាក់ខណៈកំពុងចិតផ្លែត្នោតនៅក្រោមផ្ទះខ្លួននៅក្នុងស្រុកព្រះនេត្រ ខណៈភ្លៀងលាយឡំជាមួយខ្យល់បានបំផ្លាញលំនៅឋានពលរដ្ឋអស់ចំនួន ៥៨ខ្នងនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយឡែកនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង រន្ទះក៏បានបាញ់សម្លាប់បុរសម្នាក់ផងដែរ។ គ្រោះធម្មជាតិទាំងនេះកើតឡើងនៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

នគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ស្ត្រីដែលបាត់បង់ជីវិតដោយសាររន្ទះបាញ់ឈ្មោះ ផល ភាន់ ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នៅមុនពេលកើតហេតុ វេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២១ ស្ត្រីរងគ្រោះ កំពុងចិតផ្លែត្នោត នៅក្រោមផ្ទះ ស្របពេលនោះ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងលាយឡំនឹងផ្គររន្ទះបានបាញ់ផ្ទះរបស់គាត់បណ្តាលឲ្យត្រូវជនរងគ្រោះរងរបួសធ្ងន់បន្ទាប់មកក៏បានស្លាប់នៅវេលាម៉ោង៧យប់ថ្ងៃដដែល ៤ម៉ោងក្រោយហេតុការណ៍។

នៅថ្ងៃជាមួយគ្នានេះនៅស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យក៏ត្រូវបានខ្យល់លាយឡំជាមួយភ្លៀងបោកបក់បំផ្លាញផ្ទះពលរដ្ឋផងដែរ អស់ចំនួន ៥៨ខ្នងផ្ទះ តែមិនបានបណ្ដាលឱ្យពលរដ្ឋរងគ្រោះថ្នាក់នោះទេ។

នៅខេត្តបាត់ដំបងដែលជាប់នឹងខេត្តបន្ទាយមានជ័យនេះដែរ រន្ទះក៏បានបាញ់សម្លាប់បុរសម្នាក់ អាយុ ៣៥ឆ្នាំក្នុងពេលដែលលោកកំពុងតែរើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងភ្លៀងរលឹម នៅវេលាម៉ោង ១៥និង៣៥នាទី ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២៧ ខែមេសា បានចេញជូនដំណឹងពីការកើនឡើងនូវទឹកភ្លៀង លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអូសបន្លាយរហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ ក្រសួងបញ្ជាក់ថាស្ថានភាពនេះបណ្ដាលមកពីឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ខ្សោយនៅប៉ាស៊ីហ្វិកជាមួយនិងឥទ្ធិពលពីជ្រលងសម្ពាធទាបរុញច្រានពីសមុទ្រឥណ្ឌា៕ 

រាយការណ៍បន្ថែមដោយ Dombong Khmao 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក