ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចខេត្តបាត់ដំបងចុះបង្រ្កាបទីតាំងទទួលផលចោរកម្ម២កន្លែងដកហូតម៉ូតូជិត៣០គ្រឿង

បាត់ដំបង៖ មនុស្សចំនួន២នាក់ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងចុះឃាត់ខ្លួន ពាក់ព័ន្ធនឹងការទទួលផលចោរកម្ម ខណៈមានម៉ូតូចំនួន២៦ត្រូវបានរកឃើញសង្ស័យជាម៉ូតូដែលបានទទួលពីចោរកម្ម។

នាយការិយាល័យនគរបាល កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោក វរសេនីយ៍ឯក ឈឿង គឹមសុង ឱ្យដឹងថាប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុច០២គោលដៅផ្សេងគ្នាក្នុង ក្រុងបាត់ដំបង។ លោកបានបញ្ជាក់ថា បុរសម្នាក់ អាយុ៣៤ឆ្នាំ រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និងស្រ្តីម្នាក់ អាយុ៣៦ឆ្នាំ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានចាប់ឃាត់ខ្លួនក្នុងករណីនេះ។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំងពីរទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់។

យោងតាមមាត្រា៣៩៩ នៃក្រហមព្រហ្មទណ្ឌកម្ពុជា ការទទួលផលចោរកម្មគឺជាអំពើទទួលលាក់បំបាំងរក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយ ដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម។ មិនត្រឹមតែប៉ុននោះទេគឺមានសកម្មភាពមួយចំនួនទៀត ដែលគេចាត់ទុកថា ជាការទទួលផលចោរកម្មផងដែរដូចជាធ្វើអ្នកសម្រួលឬបញ្ជូនវត្ថុនៃបទល្មើស និងទទួលពីបទល្មើស។

អ្នកទទួលផលចោរកម្ម អាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី៤លាន ទៅ១០លានរៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក