ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការងារបញ្ជូនបញ្ជូនក្រុមការងារបច្ចេកទេសទៅប្រទេសថៃដើម្បីរៀបចំឯកសារបន្តការងារដល់ពលករខ្មែរ

ភ្នំពេញ៖ រដ្ឋមន្ត្រីការងារលោក អ៉ិត សំហេង សម្រេចបញ្ជូនក្រុមការងារបច្ចេកទេសទៅបំពេញបេសកម្មនៅប្រទេសថៃនាពេលខាងមុខដើម្បីបន្តសុពលភាពប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។

ក្នុងឱកាសទទួលជួបជាមួយអគ្គនាយករងក្រុមហ៊ុនកសិកម្មថៃ CP លោក Preeda Chunwong នាទីស្ដីការក្រសួងការងារកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងការងារលោក អ៉ិត សំហេង បានលើកឡើងថា តាមរយៈអនុស្សារណដែលកម្ពុជា-ថៃ ធ្វើរួមគ្នាកន្លងមកគឺបានផ្ដល់ប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយថៃអាចមានកម្លាំងសម្រាប់ផលិតកម្មគ្រប់គ្រាន់ ហើយពលរដ្ឋកម្ពុជាក៏បានទទួលការងារស្របច្បាប់នៅប្រទេសថៃផងដែរ។

លោកបន្ថែមថា នាពេលខាងមុខគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅបំពេញបេសកកម្មនៅព្រះរាជាណាចក្រថៃឡង់ដ៏ ដើម្បីបន្តសុពលភាពប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។

លោកថា៖ «ដូច្នេះប្រសិនជាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនដែលផុតសុពលភាព ឬសុពលភាពនៅសល់ក្រោម៦ខែ អាចដាក់ពាក្យស្នើសុំបន្តសុពលភាពតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ»។

តំណាងក្រុមហ៊ុន CP ប្រទេសថៃ លោក Preeda Chunwong បានលើកឡើងថា ថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីដែលបានជួយជ្រោមជ្រែងដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនលោក ខណៈលោកប្រកាសថាក្រុមហ៊ុនលោកនឹងបង្កើនទុនវិនិយោគបន្ថែមទៀតនៅកម្ពុជាដើម្បីចូលរួមចំណែកជួយដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនដូចគ្នាទៅនឹងក្រុមហ៊ុនដែរ។

ជាមួយគ្នានេះលោកក៏បានជម្រាបរដ្ឋមន្ត្រីការងារថា បច្ចុប្បន្នពលករខ្មែរដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនខ្លួននៅប្រទេសថៃមានជាង ១ម៉ឺននាក់ ខណៈនឹងបន្តទទួលពលករ ២ពាន់នាក់បន្ថែមទៀត។

លោកថាលក្ខណៈពិសេសរបស់ពលករខ្មែរគឺមានភាពស្មោះត្រង់ អត់ធ្មត់នឹងការងារ។

លោកបញ្ជាក់ថា ពលករកម្ពុជានឹងទទួលអត្ថប្រយោជន៍ស្មើៗគ្នាទៅនឹងពលកររបស់ប្រទេសដទៃផ្សេងទៀត។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន មានកម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាព ដោយពលករធម្មតា ឲ្យក្លាយជាពលករជំនាញ និងផ្តល់អាហារូបករណ៍ដល់ពួកគេក្នុងការទទួលបានការសិក្សារៀនសូត្រ បំប៉នសមត្ថភាពដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងផ្នែកនីមួយៗ របស់ក្រុមហ៊ុននាពេលអនាគត។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានទទួលយកសំណើរពីក្រុមហ៊ុនថៃដែលត្រូវការកម្លាំងពលកម្មពីកម្ពុជាចំនួន ២ពាន់នាក់ និងបានបង្ហាញក្តីរីករាយដែលក្រុមហ៊ុនថៃដ៏ធំមួយនេះបានទិញកសិផល ពីប្រជាកសិករខ្មែរចាត់ទុកជាទីផ្សារមួយដ៏សំខាន់ ជួយដោះស្រាយជីវភាពរបស់ពួកគាត់បានប្រសើរមួយកម្រិត។ លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុនគួរបង្កើនភាពជាដៃគូ ដោយធ្វើការបញ្ជាទិញកសិផលពីកសិករខ្មែរឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងពេលជាមួយគ្នានោះលោករដ្ឋមន្ត្រីក៏ទទួលសំណើរពីក្រុមហ៊ុន CP ដែលអញ្ជើញលោករដ្ឋមន្ត្រីទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុនខ្លួនក្នុងប្រទេសថៃផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក