ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនរីករាយក្នុងកិច្ចសហការយោធាជាមួយកម្ពុជានិងជម្រាបសម្ដេចតេជោពីការត្រៀមរៀបចំសមយុទ្ធរួមគ្នាជប៉ុន-កម្ពុជាផងដែរ

ភ្នំពេញ៖ អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុននាយឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) បានជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាជប៉ុនរីករាយនឹងកិច្ចសហការយោធាជាមួយជប៉ុន និងជម្រាបសម្រេចតេជោពីការត្រៀមរៀបចំសមយុទ្ធយោធារួមគ្នារវាងកម្ពុជា-ជប៉ុនផងដែរ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានាវិមានសន្ដិភាព នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក យ៉ាម៉ាហ្សាគី កូជី បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របតាមសេចក្ដីប្រកាសរួមរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរនាពេលកន្លងមក។

លោកបានគោរពជម្រាបសម្ដេចតេជោបន្ថែមថា ជប៉ុនចង់ធ្វើកិច្ចសហប្រតិបត្តិការរយៈពេលវែងផ្នែកយោជាជាមួយកម្ពុជាដោយផ្ដោតលើផ្នែកហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ ការជួយសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្មផងដែរ។

ជំនួយការនាយករដ្ឋមន្ត្រីគឺលោក អ៊ាង សុផល្លែត បានប្រាប់អ្នកយកព័ត៌មានថា៖ «ឯកឧត្តម យ៉ាម៉ាហ្សាគី បានជម្រាបជូនសម្ដេចតេជោបន្ថែមថាឯកឧត្តម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វង្ស ពិសេន ជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិដោយផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហផង»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោក យ៉ាម៉ាហ្សាគី ដោយបានលើកទឹកចិត្តដល់កងទ័ពជប៉ុន និងកម្ពុជា សហការគ្នាលើកិច្ចសហប្រត្តិការណ៍ដែលមានស្រាប់ និងបន្តការងារបន្ថែមដូចដែលបានលើកឡើងខាងលើផងដែរ។

គួររម្លឹកផងដែរថា ឆ្នាំ២០២២នេះជាខួប៣០ឆ្នាំនៃប្រតិបត្តិការណ៍រក្សាសន្ដិភាពជប៉ុនលើឆាកអន្តរជាតិ ដែលកម្ពុជាគឺជាប្រទេសទី១ ដែលជប៉ុនចេញមកជួយរក្សាសន្ដិភាពកាលពីឆ្នាំ១៩៩២ ក្នុងសម័យអ៊ុនតាក់។ ហើយឆ្នាំ២០២៣ ខាងមុខក៏ជា ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។

នៅដើមឆ្នាំនេះ ទំនាក់ទំនងកម្ពុជា-ជប៉ុន បានឃើញនូវភាពស្អិតរមួតកាន់តែខ្លាំងក្រោយពីជប៉ុនអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនៈកិច្ចនៅប្រទេសខ្លួន ហើយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមិអុ មកទស្សនៈកិច្ចនៅកម្ពុជា និងការចូលចតនាវាស្វ័យការពារជប៉ុននៅក្នុងកម្ពុជាកាលពីអំឡុងខែមីនាកន្លងទៅ។ ថ្មីៗនេះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក៏ទៅចូលរួមកិច្ចប្រជុំស្ដីពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសជប៉ុន និងបានជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក