ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សត្វខ្លារខិនញីមួយក្បាលបង្ហាញវត្តមាននៅខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកជំនាញបានប្រទះឃើញវត្តមានសត្វខ្លារខិនញីមួយក្បាល តាមរយៈកាមេរ៉ាស្វ័យប្រវត្តិនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ដែលត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថាជាជម្រកចុងក្រោយរបស់ខ្លាប្រភេទនេះ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការ WWF បានផ្តល់សេចក្តីរាយការណ៍ពីលទ្ធផលនៃការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតត្រឹមខែមេសានេះ ដោយបានបញ្ជាក់ពីវត្តមានរបស់សត្វខ្លារខិនញី ១ក្បាលតាមរយៈរូបថតដ៏កម្រដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។

លទ្ធផលនៃការតាមដានសត្វព្រៃក៏បានបង្ហាញផងដែរពីវត្តមាននៃពពួកសត្វក្រចកជើងចំពាមរួមមានសត្វប្រើសដែលជាប្រភេទសត្វកម្រ សត្វជ្រូកព្រៃ សត្វឈ្លូស ក៏ដូចជាសត្វស្លាប និងស្វាក្តាមផងដែរ។

ទន្ទឹមគ្នានេះ តំបន់ព្រៃទេសភាពខ្ពង់រាបភាគក្នុងប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុត។ បើទោះជាយ៉ាងនេះក្តី សត្វចិញ្ចឹមជីវិតដោយស៊ីសាច់ដ៏កម្របំផុតមួយប្រភេទនេះកំពុងបន្តទទួលរងការគំរាមកំហែងនឹងការផុតពូជដោយសារវិបត្តិអន្ទាក់ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។

ក្រសួងបរិស្ថានបានឲ្យដឹងថា សត្វខ្លារខិនអាចប្រឈមមុខនឹងជោគវាសនាដូចគ្នានឹងសត្វខ្លាធំដែលបានផុតពូជទៅហើយ ដោយហេតុថាចំនួននៅសេសសល់ដ៏តិចតួចបំផុតរបស់វានៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការជាប់អន្ទាក់នៅក្នុងជម្រកព្រៃសំលាប់សត្វគ្រប់ប្រភេទទាំងអស់រួមទាំងសត្វខ្លារខិន សត្វក្រចកជើងចំពាម និងសត្វព្រៃផ្សេងៗទៀត។

ក្រសួងលើកឡើងថា ដើម្បីដោះស្រាយវិបត្តិនេះ តួអង្គសំខាន់ៗនៃស្ថាប័នរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានបើកយុទ្ធនាការ «អន្ទាក់-សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា» កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយបានប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា។

គួរឲ្យដឹងថា សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

តាមការសិក្សារបស់ក្រុមហ៊ុនសត្តវិទ្យាក្នុងប្រទេសអង់គ្លេសកាលពីចុងឆ្នាំ២០១៦ បានឲ្យដឹងថា ពូជខ្លារខិនអាស៊ី គេឃើញមាននៅសល់ចំនួន ៤៣ក្បាលនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងប្រទេសអាហ្រ្វិកស៊ីមបាវ៉េ ចំនួនខ្លារខិនបានធ្លាក់ចុះពី ១ ២០០ក្បាលមកនៅត្រឹម ១៧០ក្បាលប៉ុណ្ណោះក្នុងរយៈពេល ១៦ឆ្នាំ ពោលធ្លាក់ចុះ ៨៥%៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក